ព័ត៌មានអន្ដរជាតិ
រដ្ឋាភិបាលអាមេរិកគ្រោងទិញភាគហ៊ុន ១០% របស់ Intel
រដ្ឋាភិបាលសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងគិតគូរអំពីការទិញភាគហ៊ុន ១០ ភាគរយ របស់ក្រុមហ៊ុនផលិតបន្ទះឈីប Intel ដែលនឹងធ្វើឱ្យរដ្ឋាភិបាលអាមេរិកក្លាយជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ក្រុមហ៊ុន។

តាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg ផែនការទិញហ៊ុននេះ នឹងត្រូវប្រើប្រាស់មូលនិធិរបស់រដ្ឋាភិបាលក្រោមច្បាប់ Chips and Science Act ដែលដាក់ចេញនៅឆ្នាំ ២០២២ ក្រោមរដ្ឋបាលអតីតប្រធានាធិបតី ចូ បៃដិន។
សេចក្ដីរាយការណ៍ពីបញ្ហានេះ ធ្វើឡើងខណៈដែលក្រុមហ៊ុនសេវាកម្មអ៊ិនធឺណិត SoftBank Group បានបោះជំហានគួរឱ្យកត់សម្គាល់ ដោយបណ្ដាក់ទុនទិញភាគហ៊ុនសរុប ២ ប៊ីលានដុល្លារ ពីក្រុមហ៊ុន Intel។
រដ្ឋាភិបាលសហរដ្ឋអាមេរិក និងក្រុមហ៊ុន SoftBank មើលឃើញពីឱកាសក្នុងការស្ដារក្រុមហ៊ុន Intel ឡើងវិញ ប៉ុន្តែចាប់អារម្មណ៍លើផ្នែកផ្សេងៗគ្នារបស់អាជីវកម្ម។ សហរដ្ឋអាមេរិកចង់ស្ដារឡើងវិញនូវការផលិតបន្ទះឈីប និងបង្កើតការងារ ខណៈ SoftBank សម្លឹងពីប្រាក់ចំណេញក្នុងការរចនាបន្ទះឈីប។
យ៉ាងណាមិញ មកទល់ពេលនេះ មិនទាន់មានការសម្រេចណាមួយពីសហរដ្ឋអាមេរិកនៅឡើយទេ ខណៈមន្រ្តីរដ្ឋបាល ត្រាំ មិនទាន់បញ្ចេញប្រតិកម្មណាមួយ៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


