ព័ត៌មានអន្ដរជាតិ
វៀតណាមគ្រោងដាក់ពន្ធលើចំណូលផ្ទាល់ខ្លួនពីការជួញដូរមាស
រដ្ឋាភិបាលវៀតណាមបានណែនាំឱ្យដាក់បញ្ចូល «ពន្ធលើប្រាក់ចំណូលពីការជួញដូរមាស» ទៅក្នុងវិសោធនកម្មសេចក្ដីព្រាងច្បាប់ស្តីពីពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួន ដើម្បីបង្កើនតម្លាភាពទីផ្សារ និងកាត់បន្ថយសកម្មភាពការទិញមាសដើម្បីលក់ដេញតាមថ្លៃ (Speculation)។ នេះបើតាមការចុះផ្សាយរបស់កាសែត Tuổi Trẻ។

ការសម្រេចចិត្តរបស់់រដ្ឋាភិបាលបែបនេះ ធ្វើឡើងចំពេលដែលតម្លៃមាសហក់ឡើងខ្លាំង ហើយមន្រ្តីវៀតណាមចង់គ្រប់គ្រងទីផ្សារ និងធ្វើឱ្យមានស្ថិរភាពជាងមុន។ តម្លៃមាសបានកើនឡើង ៥៦ ភាគរយ នៅវៀតណាមឆ្នាំនេះ ធៀបនឹងកំណើន ១៤ ភាគរយ ពេញ១ឆ្នាំមុន។
ថ្មីៗនេះ តម្លៃមាសដុំស្ដង់់ដារ SJC របស់វៀតណាម បានឡើងដល់កម្រិតខ្ពស់បំផុតប្រមាមណ ១៣៥ លានដុន (ប្រហែល ៥ ១១៣ ដុល្លារអាមេរិក) ក្នុង ១ តាអ៊ីល (Tael)។ មានពេលខ្លាំង តម្លៃមាសនៅវៀតណាមខ្ពស់ជាងតម្លៃមាសសកល រហូតដល់ ២០ លានដុន (៧៥៧ ដុល្លារ)។ នៅវៀតណាម មាស ១ តាអ៊ីល គឺស្មើនឹងប្រហែល ១,២ ត្រយអោន (troy ounce)។
បើតាម Tuổi Trẻ ក្រសួងហិរញ្ញវត្ថុវៀតណាមម នឹងធ្វើការជាមួយធនាគាររដ្ឋវៀតណាម ដែលជាធនាគារកណ្ដាលរបស់ប្រទេស ដើម្បីរៀបចំការដាក់ពន្ធលើចំណូលពីការជួញដូរមាស។ បើតាមអ្នកជំនាញ អ្នកបង្កើតគោលនយោបាយត្រូវវាយតម្លៃដោយប្រុងប្រយ័ត្នពីរបៀបដែលបទប្បញ្ញត្តិពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួនប៉ះពាល់ដល់ «ប្រាក់ចំណូលអាជីវកម្ម» ដើម្បីបញ្ចៀសការរំខានដល់សកម្មភាពអាជីវកម្មបុគ្គល៕
-
ព័ត៌មានជាតិ១៦ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


