ព័ត៌មានអន្ដរជាតិ
វៀតណាមសម្លឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្សេងៗ ដើម្បីប៉ះប៉ូវផលប៉ះពាល់ពន្ធ
នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញ ឈិញ បាននិយាយថា វៀតណាមកំពុងបន្តធ្វើការលើកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីៗនៅឆ្នាំនេះ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃពន្ធខ្ពស់របស់សហរដ្ឋអាមេរិក ដែលជាទីផ្សារនាំចេញសំខាន់របស់ប្រទេសខ្លួន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ការលើកឡើងយ៉ាងដូច្នេះធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណេះ ក្រោយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (GDP) បានប៉ាន់ប្រមាណថា ពន្ធ ២០ ភាគរយ របស់សហរដ្ឋអាមេរិក អាចនឹងធ្វើឱ្យវៀតណាម ២៥ ប៊ីលានដុល្លារ ឬជិត ១/៥ នៃការនាំចេញទៅអាមេរិករបស់ខ្លួន (ប្រមាណ ១៣៦,៥ ប៊ីលានដុល្លារ កាលពីឆ្នាំមុន ) ដែលធ្វើឱ្យវៀតណាមក្លាយជាប្រទេសរងគ្រោះដោយពន្ធធំជាងគេបំផុតនៅអាស៊ីអាគ្នេយ៍។
លោក ឈិញ បាននិយាយក្នុងសេចក្តីថ្លែងការណ៍លើគេហទំព័ររបស់រដ្ឋាភិបាលកាលពីថ្ងៃពុធថា ការនាំចេញ «នឹងប្រឈមមុខនឹងការលំបាក និងបញ្ហាប្រឈមផ្សេងៗ ដោយសារតែការប្រកួតប្រជែងជាយុទ្ធសាស្រ្ត ជម្លោះ និងគោលនយោបាយពន្ធគយ» របស់សហរដ្ឋអាមេរិក។
លោករំពឹងថា ការនាំចេញនឹងកើនឡើងជាង ១២ ភាគរយ នៅឆ្នាំនេះ។ យោងតាមទិន្នន័យរបស់រដ្ឋាភិបាលវៀតណាម ការនាំចេញរបស់វៀតណាមពីដើមឆ្នាំដល់ថ្ងៃទី ១៥ ខែកញ្ញា បានកើនឡើង ១៥,៨ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដល់ ៣២៥,៣ ប៊ីលានដុល្លារ។

លោក ឈិញ បានបន្តថា ដើម្បីប៉ះប៉ូវផលប៉ះពាល់នៃពន្ធរបស់អាមេរិក វៀតណាមគ្រោះចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្លុកពាណិជ្ជកម្ម Mercosur នៅអាមេរិកឡាទីន និងបណ្តាប្រទេសក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រពែរក្ស នៅចុងឆ្នាំនេះ។
នាយករដ្ឋមន្រ្តីដដែលក៏បានរំឭកឡើងវិញថា វៀតណាមនឹងបន្តការចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ក្រោយប្រធានាធិបតី លោក ដូណាល់ ត្រាំ ដាក់ពន្ធ ២០ ភាគរយ លើទំនិញវៀតណាម និង ៤០ ភាគរយ លើទំនិញឆ្លងកាត់វៀតណាម។
លោក ឈិញ ក៏បានប្រាប់មន្ត្រីរបស់ខ្លួនផងដែរ ឱ្យបន្តការបង្រ្កាបលើទំនិញនាំចូលដែលអាចបំពានលើ «ការរក្សាសិទ្ធិ»អន្តរជាតិ ដែលជាកង្វល់មួយដ៏ធំសម្រាប់អាមេរិក ក្នុងទំនាក់ទំនងជាមួយវៀតណាម៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


