កូវីដ-១៩
ឃាត់ខ្លួនមន្ត្រីយោធាម្នាក់ បើករថយន្ដ Rolls Royce ដឹកជនជាតិចិនធ្វើដំណើរល្មើសបម្រាម
កម្លាំងនគរបាលឈរជើងតំបន់បិទខ្ទប់នៅចំណុចរង្វង់មូលគួចកាណុង ក្នុងសង្កាត់ស្រះចក ខណ្ឌ ដូនពេញ បានឃាត់រថយន្តទំនើបមួយគ្រឿងម៉ាកRolls Royce រួមទាំងមនុស្សប្រុសស្រី៤នាក់ ក្នុងនោះជនជាតិចិន៣នាក់ និងខ្មែរម្នាក់ជាមន្ត្រីយោធា ជាអ្នកបើរថយន្ដដឹកជនជាតិទាំងនោះ ដោយគ្មានឯកសារធ្វើដំណើរ ក្នុងអំឡុងពេលទប់ស្កាត់ការរីករាលដាលការឆ្លងជំងឺកូវីដ១៩។

ការឃាត់រថយន្តនេះ បានធ្វើឡើងកាលពីវេលាម៉ោង២រសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ នៅចំណុចរង្វង់មូលគួចកាណុង ស្ថិតនៅមូលដ្ឋានសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
មន្ត្រីនគរបាលនៅគោលដៅនោះបានឲ្យដឹងថា កម្លាំងចម្រុះឈរជើងនៅគោលដៅបានឃាត់រថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក Rolls Royce ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា BRS.7377 ដោយរួមដំណើរក្នុងរថយន្តមានមនុស្សចំនួន៤នាក់ ក្នុងនោះអ្នកបើករថយន្តជនជាតិខ្មែរ ជាមន្ត្រីយោធាឋានន្តរសក្ដិ អនុសេនីយ៍ឯក ឈ្មោះ មឿង សាមន ភេទប្រុស និងជនជាតិចិន០៣នាក់ ប្រុស០២ ស្រី០១នាក់។ ដោយមានការសង្ស័យកម្លាំងចម្រុះក៏បានឃាត់រួចសួរនាំបុរសអ្នកបើកបរបានឲ្យដឹងថា ខ្លួនដឹកជនជាតិពីសណ្ឋាគារមួយកន្លែងពីមូលដ្ឋានសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន គោលបំណងទៅសណ្ឋាគារសុខា ជ្រោយចង្វារ ទាំងដែលជនជាតិចិនទាំង០៣នាក់នោះ ពុំមានលិខិតអនុញ្ញាតធ្វើដំណើរឡើយ។
ក្រោយពេលប្រតិបត្តិការ កម្លាំងនគរបាលបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសួរនាំនិងចាត់ការតាមនីតិវិធី៕
អត្ថបទ ៖ សុខុម







-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


