កូវីដ-១៩
អឺរ៉ុប ត្រៀមអនុម័តប្រើប្រាស់វ៉ាក់សាំង Sinovac របស់ចិន ក្រោយវាយតម្លៃពីប្រសិទ្ធភាព និងសុវត្ថិភាព
និយតករឱសថ របស់សហភាពអឺរ៉ុប (EU) បានចាប់ផ្តើមពិនិត្យឡើងវិញ នូវវ៉ាក់សាំង CoronaVac ដែលផលិតដោយ ក្រុមហ៊ុនឱសថចិន Sinovac ដើម្បីវាយតម្លៃពីប្រសិទ្ធភាព និងសុវត្ថិភាព ហើយវាជាជំហានដំបូង ឆ្ពោះទៅរកការយល់ព្រម សម្រាប់ការប្រើប្រាស់ នៅក្នុងប្លុកប្រទេសទាំង ២៧ មួយនេះ ។

ទីភ្នាក់ងារឱសថអឺរ៉ុប (EMA) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការសម្រេចចិត្តរបស់ខ្លួន ដើម្បីចាប់ផ្តើមការពិនិត្យឡើងវិញ នូវវ៉ាក់សាំង Sinovac គឺផ្អែកលើលទ្ធផលបឋម ពីការសិក្សាមន្ទីរពិសោធន៍ និងការព្យាបាល ដែលពាក់ព័ន្ធនឹងសត្វ និងមនុស្ស ក៏ដូចជាការបង្ហាញថា វ៉ាក់សាំងនេះ បង្កើតការឆ្លើយតបភាពស៊ាំ ប្រឆាំងនឹងវីរុសនេះប្រាកដមែន ។
ទីភ្នាក់ងារនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការសិក្សាទាំងនេះ បានបង្ហាញថា វ៉ាក់សាំង Sinovac ជំរុញការផលិតអង់ទីគ័រ ហើយអាចជួយការពារ ប្រឆាំងនឹងជំងឺនេះ” ។

វ៉ាក់សាំង Sinovac មានផ្ទុកវីរុសអសកម្ម ឬងាប់ នៃវីរុស SARS-CoV-2 ដើម្បីជួយប្រព័ន្ធភាពស៊ាំ របស់រាងកាយមនុស្ស បង្កើតអង់ទីគ័រ ហើយវាបានបង្ហាញ អត្រាប្រសិទ្ធភាពចន្លោះពី ៥០ ភាគរយ ទៅ ៩០ ភាគរយ នៅក្នុងការសិក្សាផ្សេងៗគ្នា ។
គួររំឭកថា បច្ចុប្បន្ននេះ វ៉ាក់សាំង Sinovac ត្រូវបានអនុញ្ញាត ឲ្យប្រើប្រាស់នៅក្នុងប្រទេសចិន កម្ពុជា ឥណ្ឌូនេស៊ី ប្រេស៊ីល និងទួរគី ជាដើម ។

កាលពីខែមេសា ក្រុមហ៊ុន Sinovac បាននិយាយថា រោងចក្រសម្រាប់វ៉ាក់សាំង CoronaVac ផលិតទី ៣ របស់ខ្លួន នៅតាមតំបន់មួយចំនួន បានត្រៀមរួចរាល់ហើយ ហើយមានសមត្ថភាព ផលិតវ៉ាក់សាំងប្រចាំឆ្នាំទ្វេដង ដល់ទៅ ២ ពាន់លានដូសឯណោះ ។
ក្រុមហ៊ុនបាននិយាយថា រហូតមកដល់ពេលនេះ វ៉ាក់សាំងរបស់ក្រុមហ៊ុន Sinovac ជាង ២០០ លានដូស ត្រូវបានចែកចាយទូទាំងពិភពលោក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ មូលហេតុដែលអ្នកចាំបាច់ត្រូវតែចាក់វ៉ាក់សាំង Sinovac ឲ្យគ្រប់ ២ដូស
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


