កូវីដ-១៩
ក្រោយការធ្វើតេស្ត អ្នកស្រាវជ្រាវហុងកុងថា ថ្នាំព្យាបាលជំងឺថ្លើមប្រភេទ C មានប្រសិទ្ធភាពជួយអ្នកជំងឺកូវីដឱ្យធូស្រាល
ការសិក្សាមួយដែលដឹកនាំដោយអ្នកវិទ្យាសាស្ត្រនៅហុងកុងបានរកឃើញថា ថ្នាំព្យាបាលជំងឺរលាកថ្លើមប្រភេទ C អាចធ្វើឱ្យអ្នកជំងឺកូវីដ-១៩មានភាពប្រសើរឡើងវិញ ។

ការធ្វើតេស្តនៅមន្ទីរពិសោធន៍បានបង្ហាញថា ថ្នាំដែលមានឈ្មោះ simeprevir គឺអាចការពារជំងឺដែលបណ្ដាលមកពីវីរុស Sars-CoV-2 និងអាចការពារអ្នកដែលធ្លាប់ឆ្លងមិនឱ្យឆ្លងសារជាថ្មី។
ក្រុមអ្នកវិទ្យាសាស្ត្រចំនួន ៣០ នាក់មកពីមន្ទីរពិសោធន៍ក្នុងនិងក្រៅប្រទេសចិន ដែលដឹកនាំដោយសាស្រ្តាចារ្យពីររូបមកពីសាកលវិទ្យាល័យចិន (CUHK) និងសាកលវិទ្យាល័យហុងកុង (HKU) បានចាប់ផ្តើមសាកល្បងថ្នាំ simeprevir ជាមួយសត្វ ហើយគេរំពឹងថាវានឹងដំណើរការចន្លោះពី ៦ ខែទៅមួយឆ្នាំ។ លទ្ធផលការធ្វើតេស្តបង្ហាញថា ថ្នាំនេះមានប្រសិទ្ធភាពអាចជួយអ្នកជំងឺកូវីដឱ្យធូស្រាល។ ក្រុមអ្នកស្រាវជ្រាវនិយាយថា ប្រសិនបើដំណើរការសាកល្បងមិនមានបញ្ហារាំងស្ទះ វាអាចត្រូវបានដាក់ឱ្យប្រើព្យាបាលអ្នកជំងឺ Covid-19 នៅដើមឆ្នាំក្រោយ។

វេជ្ជបណ្ឌិត Billy Ng Wai-lung ជំនួយការសាស្រ្តាចារ្យឱសថសាស្ត្រនៅសាកលវិទ្យាល័យ CUHK មានប្រសាសន៍ថា Simeprevir ជាថ្នាំដែលធ្លាប់បានអនុម័តដោយរដ្ឋបាលចំណីអាហារអាមេរិក (FDA) ដើម្បីព្យាបាលអ្នកជំងឺថ្លើមប្រភេទ C ហើយពេលនេះវាកំពុងជួយឱ្យការសាកល្បងថ្មី ដំណើរការកាន់តែលឿន។
Simeprevir ត្រូវបានអ្នកស្រាវជ្រាវជឿថា ជាថ្នាំដែលអាចប្រឆាំងនឹងវីរុសកូវីដ-១៩ និងវីរុសកូរ៉ូណាច្រើនប្រភេទផ្សេងទៀត ទោះបីជាប្រូតេអ៊ីនមេរោគបានបំប្លែងក៏ដោយ។

ក្រុមស្រាវជ្រាវបានរកឃើញថា ការប្រើ simeprevir ផ្សំជាមួយ remdesivir បានបង្កើនប្រសិទ្ធភាពប្រឆាំងនឹងមេរោគច្រើនជាង ១០០ ដង បើប្រៀបធៀបជាមួយការប្រើប្រាស់ remdesivir តែមួយមុខ ហើយការប្រើថ្នាំទាំងពីរមុខក៏អាចជួយកាត់បន្ថយថ្លៃចំណាយព្យាបាល និងកាត់បន្ថយផលប៉ះពាល់បានច្រើនទៀតផង។
វេជ្ជបណ្ឌិត Billy Ng Wai-lung មានប្រសាសន៍បន្ថែមថា ការស្រាវជ្រាវនេះ អាចជួយកាត់បន្ថយហានិភ័យនៃរោគរាតត្បាតនាពេលអនាគត។ ជាពិសេសទិន្នន័យវិជ្ជមានក្រោយការធ្វើតេស្តស្តីពីថ្នាំ simeprevir នឹងមានប្រយោជន៍ ចំពោះពិភពលោកក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ-១៩៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ SCMP
ចុចអាន៖ ការសិក្សា៖ ថ្នាំអង់ទីប៊ីយ៉ូទិកបន្ថយហានិភ័យនៃការស្លាប់ចំពោះអ្នកជំងឺកូវីដ-១៩វ័យចំណាស់
ចុចអាន៖ ទីបំផុត WHO ប្រកាសថា វីរុសបំប្លែងខ្លួនឥណ្ឌាជា “មេរោគដែលត្រូវព្រួយបារម្ភ”
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២០ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


