កូវីដ-១៩
ប្រុងប្រយ័ត្ន! រោគសញ្ញាកូវីដមួយចំនួនទៀតដែលមិនបញ្ចេញឲ្យយើងដឹង ខណៈកំពុងផ្ទុកវាក្នុងខ្លួន
វីរុស SARS COV-2 អាចមានរោគសញ្ញាខុសៗគ្នា ពីមនុស្សម្នាក់ទៅម្នាក់ អាស្រ័យលើរាងកាយ ហើយជាទូទៅអ្នកជំងឺខ្លះមិនបញ្ចេញរោគសញ្ញាឬបញ្ចេញតិចតួច សឹងមើលមិនដឹងថាខ្លួនបានឆ្លងកូវីដ។ វេជ្ជបណ្ឌិត Fauci បានសង្កត់ធ្ងន់ថា កូវីដមិនមែនជាជំងឺដែលមើលមិនឃើញនោះទេ ទោះមនុស្សខ្លះបញ្ចេញរោគសញ្ញាយូរឬឆាប់ តែយើងក៏ត្រូវសំគាល់មើលដោយខ្លួនឯង ជៀសវាងច្រឡំថាជារោគសញ្ញាធម្មតានៃជំងឺផ្សេងទៀត ។
១ រោគសញ្ញាធម្មតាឬទូទៅ

លោកវេជ្ជបណ្ឌិត Fauci បានបង្ហាញថា “ អាការរោគនេះគឺមានលក្ខណៈធម្មតា សឹងថាគ្មានរោគសញ្ញាផង ខ្លះមានលក្ខណៈដូចគ្នាក្នុងចំណោមអ្នកជំងឺឬជាការជាទូទៅ ” ។
២ អស់កម្លាំង

រោគសញ្ញាដំបូងបង្អស់នៃកូវីដគឺហត់នឿយ ខ្លះធ្វើឲ្យចុះខ្សោយនៃរាងកាយជាខ្លាំង។ រោគសញ្ញានេះអាចថាស្រួលចំណាំ តែមិនមែនមានន័យថាយើងច្រឡំទៅជារោគផ្សេងដែរ។
៣ ឈឺសាច់ដុំខ្លាំងមិនធ្លាប់ជួប

ការឈឺសាច់ដុំគឺជារោគសញ្ញាមួយក្នុងចំណោមរោគសញ្ញាកូវីដ ហើយវាអាចឈឺបន្តរហូតអស់ពេលជាច្រើនខែ តាមរាងកាយរបស់មនុស្ស។ ជាទូទៅបើវាឈឺអូសបន្លាយពេលយូរ នោះអាចឈានដល់ធ្ងន់ធ្ងរក៏មាន។
៤ សីតុណ្ហភាពក្នុងរាងកាយប្រែប្រួលឥតឈប់

ភាគច្រើនមនុស្សដែលមានជំងឺកូវីដ ច្រើនតែប្រែប្រួលសីតុណ្ហភាពក្នុងខ្លួនឥតឈប់ឈរ។ ពួកគេទាំងនោះជួនក្ដៅជួនត្រជាក់ មិនទៀងទាត់ឡើយ។
៥ Dysautonomia

វេជ្ជបណ្ឌិត Fauci បានពន្យល់ថា dysautonomia ជាជំងឺនៃប្រព័ន្ធសរសៃប្រសាទស្វយ័ត ដែលជាមុខងារប្រព័ន្ធប្រសាទ (ANS) គឺទាក់ទងទៅនឹងការថយចុះសីតុណ្ហភាព។ វាក៏អាចប៉ះពាល់ដល់មុខងាររបស់បេះដូង ប្លោកនោម ពោះវៀន ក្រពេញញើស សរសៃភ្នែក និងសរសៃឈាម។
៦ Tachycardia
Tachycardia គឺជាអាការនៃចង្វាក់បេះដូងលោតលឿន មិនអាចពន្យល់បាន។ ជាទូទៅអ្នកជំងឺតែងយល់ច្រឡំជាជំងឺប្រចាំកាយទៅវិញ។
៧ Brain Fog

Brain Fog ជាអាការអសមត្ថភាពក្នុងការផ្ដោតអារម្មណ៍រយៈពេលវែង សឹងថាមនុស្សមួយចំនួនធំយល់ថាជាជំងឺពេលវ័យកាន់ចាស់ទៅវិញ ។ កុំបន្តយល់ច្រលំ សូមប្រញាប់ជួបពិភាក្សាបន្ទាន់ជាមួយគ្រូពេទ្យជំនាញពីអាការមួយនេះ។
៨ រោគសញ្ញាទូទៅនៃប្រព័ន្ធសរសៃប្រសាទ

យោងតាមការសិក្សាថ្មីៗនេះដែលបានចុះផ្សាយនៅក្នុង Annals of Clinical និង Translational Neurology ជំងឺទូទៅនៃប្រព័ន្ធសរសៃប្រសាទរួមមាន អសមត្ថភាពនៃការចងចាំ (៨១%) ឈឺក្បាល (៦៨%) ស្ពឹក ឬ រមួល (៦០%) អណ្ដាតឡើងច្រាំង (៥៩%) បាត់បង់ក្លិន ( ៥៥%) និង ឈឺចាប់ពេញរាងកាយ (៥៥%) ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖eatthis
ចុចអាន៖អ្នកជាសះស្បើយពីកូវីដ នឹងសល់រោគសញ្ញាអាក្រក់មួយនេះនៅយូរអង្វែង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៥ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២៤ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


