Connect with us

កូវីដ-១៩

រាល់​គ្រួសារ​អង់គ្លេស​មក​ពី​ដើរ​លេង​ក្រៅ​ប្រទេស​ ​មន្ត្រី​ទៅ​គោះ​ទ្វារ​ផ្ទះ​ឲ្យ​ធ្វើ​ចត្តាឡីស័ក​១០​ថ្ងៃ

បានផុស

នៅ

រាល់គ្រួសារ​ដែល​មក​ពី​ដើរ​លេង​ក្រៅ​ប្រទេស​នឹង​ត្រូវ​ទៅ​គោះ​ទ្វារ​ដល់​ផ្ទះ។ នេះ​ជា​ការ​ព្រមាន​របស់​លោកស្រី​ Priti Patel កាល​ពី​យប់​មិញ។

រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​លោក​ស្រី Priti Patel បាន​និយាយ​ថា ការ​អនុវត្ត​ច្បាប់​នឹង​ត្រូវ​​ធ្វើ​​​ដើម្បី​​ឲ្យ​ប្រាកដ​ច្បាស់​ថា អ្នក​ដំណើរ​ដែល​បាន​ទៅ​ប្រទេស​ក្នុង​បញ្ជី​លឿង​មាន​ដូច​ជា បារាំង អេស្ប៉ាញ និង​អ៉ីតាលី ​ជា​ដើម​ត្រូវ​​គោរព​ច្បាប់​ធ្វើ​ចត្តាឡីស័ក​រយៈ​ពេល​១០​ថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួង​​បាន​ឲ្យ​ដឹង​ថា មន្ត្រី​មាន​សមត្ថភាព​ចុះ​ទៅ​អនុវត្ត​ដល់​ផ្ទះ​ចំនួន​១​ម៉ឺន​​​​​ក្នុង​មួយៗ​​ថ្ងៃ ហើយ​កាល​ពី​សប្តាហ៍​មុន​បាន​ធ្វើ​៣​ម៉ឺន​នាក់​ហើយ។

នរណា​ម្នាក់​ដែល​ត្រូវ​បាន​រក​ឃើញ​ថា គេច​ខ្លួន​ ឬ​ស្ថិត​នៅ​ក្រៅ​​ចត្តាឡីស័ក​នឹង​ត្រូវ​ពិន័យ​ជា​​ប្រាក់​​ប្រហែល​ ១៤១០០​ដុល្លារ​អាមេរិក​​។ ទោះ​ជា​យ៉ាង​ណា រហូត​ដល់​ពេល​នេះ ​មាន​មនុស្ស​តិច​តូច​ប៉ុណ្ណោះ​ត្រូវ​បាន​ប្រមូល​ធ្វើ​ចត្តាឡីស័ក​។

ការ​ព្រមាន​បាន​ធ្វើ​ឡើង បើ​ទោះ​ជាមាន​សុទិដ្ឋិនិយម​កាន់​ខ្លាំង​ពី​ការ​បញ្ចប់​នៃ​បំរាម​កូវីដ-១៩​នៅ​ខែ​ខាង​មុខ​នេះ ហើយ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ច្របូក​ច្របល់ជុំ​វិញ​ប្រទេសក្នុង​បញ្ជី​លឿង។

លោក​ស្រី Priti Patel

លោក​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស Boris Johnson ម្សិល​មិញ​បាន​ប្រាប់​សភា​ថា ការ​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​កាន់​ប្រទេស​ដែល​មាន​ហានិភ័យ​មធ្យម​អាច​ទទួល​យក​បាន​តែក្នុង​ស្ថានភាព​ធ្ងន់​ធ្ងរ​ប៉ុណ្ណោះ។

ប៉ុន្តែ​អ្នក​វិភាគ​ម្នាក់​បាន​និយាយ​ថា ពលរដ្ឋ​អង់គ្លេស​រហូត​ដល់​២៧០ ០០០​នាក់​នឹង​ហោះ​ហើរ​ទៅ​កាន់​ប្រទេស​បញ្ជី​លឿង​នៅ​ក្នុង​រយៈ​ពេល​៥​ថ្ងៃ​រហូត​ដល់​ថ្ងៃ​អាទិត្យ។

ជើង​ហោះ​ហើរ​ប្រមាណ ១៣០០​ត្រូវ​បាន​គ្រោង​​ដឹក​នាំ​អ្នក​ដំណើរ​ប្រមាណ ៥៤ ០០០​នាក់​ក្នុង​មួយ​ថ្ងៃ​ទៅ​កាន់​គោល​ដៅ​ដូច​ជា​ប្រទេស​អេស្ប៉ាញ ក្រិក បារាំង និង​អ៉ីតាលី​។

លោក​ស្រី Patel ត្រូវ​បាន​គេសួរ​តាម​អ៉ីមែល​កាល​ពី​ម្សិល​មិញ​​ថា​តើ​​អ្នក​​ធ្វើ​ដំណើរ​ទាំង​នោះ​នឹង​ត្រូវ​បាន​មន្ត្រី​​ទៅ​គោះ​ទ្វារ​ដល់​ផ្ទះ​នៅ​ពេល​ពួក​គេ​ត្រឡប់​មក​វិញ? លោក​ស្រី​បាន​ឆ្លើយ​ថា ៖«ពិត​មែន​ហើយ  ប្រជា​ជន​គួរ​តែ។ មាន​សេវាកម្ម​​ផ្តល់​ជូន​នឹង​កន្លែង សមត្ថភាព​ត្រូវ​បាន​បង្កើន​សម្រាប់​គ្រប់​ហេតុ​ផល។ មនុស្សនឹង​មិន​​អាច​ទៅ​ណា​ដោយ​គ្មាន​ការ​ត្រួត​ពិនិត្យ​ទេ»។

ធន​ធាន​សំខាន់​ៗ​ត្រូវ​បាន​ដាក់​ចេញ​​នៅ​​ហ្នឹងកន្លែង​ដែល​មាន​តម្លៃ​រាប់​រយ​លាន​ដុល្លារ​ ក្នុង​គោល​ដៅ​តាម​ដាន​ ​និង​ត្រួត​ពិនិត្យ​មនុស្ស​ជុំ​វិញ​ការ​ធ្វើ​តេស្ត​ពួក​គេ ហើយ​ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា ពួក​គេ​ស្ថិត​នៅ​ផ្ទះ​។

សមាជិក​សភា​លោក Tory​​ បាន​ព្រមាន​ថា វិធី​សាស្ត្រ​ដៃ​ធ្ងន់​ដើម្បី​បង្ខំ​អនុវត្ត​ច្បាប់​អាច​នឹង​ផ្ទុះ​នៅ​ពេល​មាន​សេចក្តី​សង្ឃឹម​ថា ការ​រឹត​ត្បិត​កូវីដ-១៩​​អាច​នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី​២១ ខែ​មិថុនា។

លោក​នាយក​រដ្ឋ​មន្ត្រី Boris Johnson និង​រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​លោក Matt Hancock បាន​និយាយ​ម្សិល​មិញ​ថា ពួក​គាត់​កំពុងកើន​ឡើង​នូវ​ការ​​ជឿជាក់​ថា វ៉ាក់សាំង​ការពារ​កូវីដ-១៩​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​គ្រប់​វីរុស​កូវីដ-១៩​ទាំង​អស់ រាប់​បញ្ចូល​ទាំង​វីរុស​បំប្លែង​ខ្លួន​មក​ពី​ប្រទេស​ឥណ្ឌា។

សម្រាប់​ប្រទេស​បញ្ជី​បៃតង​​មានព័រទុយហ្គាល់ ហ្គីប្រាលតា អ៉ីស្រាអែល អូស្ត្រាលី ញូវសាឡេន សិង្ហបុរី អ៉ិស្លង់ និង​កោះ​ Faroe Islands ព្រម​ទាំង​តំបន់​ដាច់​ស្រយាល់​តូច​ៗ​ជា​ច្រើន​ទៀត​​​ដែល​ស្ថិត​ក្នុង​​ដែន​ដី​អង់គ្លេស​ក្រៅ​ប្រទេស។

អ្នក​ដំណើរ​ទៅ​កាន់​ប្រទេស​លឿន​ត្រូវ​តែ​ធ្វើ​ចត្តាឡីស័ក​នៅ​ផ្ទះ​សម្រាប់​រយៈ​ពេល​១០​ថ្ងៃ​ បន្ទាប់​ពី​វិល​ត្រឡប់​មក​វិញ ហើយ​ត្រូវ​ធ្វើ​តេស្ត​ពីរ​ដង។

មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ម្នាក់​បាន​ឲ្យ​ដឹង​ថា ផ្ទះ​ចំនួន​៧​០០០​ត្រូវ​បាន​ទៅ​ដល់​ដើម្បី​ធ្វើ​តេស្ត​ និង​តាម​ដាន​កាល​ពី​ថ្ងៃ​អង្គារ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Dailymail

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម