កូវីដ-១៩
កម្លាំងរបស់តំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ បន្តអនុវត្តបទបញ្ជាចូលរួមការពារទប់ស្កាត់ជំងឺកូវីដ-១៩
ឧត្តរមានជ័យ ៖ នៅល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ លោកឧត្ដមសេនីយ៍ទោ តន់ ញាន មេបញ្ជាការតំបន់ប្រតិបត្តិការ សឹករងឧត្តរមានជ័យ បានបន្តចាត់តាំងកម្លាំង ប្រមាណ៣៥នាក់ សហការជាមួយក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា ប្រចាំច្រកចំនួន៣ គឺច្រកអូរស្មាច់ ថ្មដូន និងច្រកជប់គគី និងកងពលតូចដឹកជញ្ជូនលេខ៩៩ ត្រៀមដឹកជញ្ជូនប្រជាពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃតាមច្រកអន្តរជាតិអូរស្មាច់ និងប្រចាំការ ការពារតាមទីតាំងមណ្ឌលចត្តាឡីស័កទាំង០៤ក្នុងខេត្ត។

គិតត្រឹមម៉ោង១៩និង០០នាទីថ្ងៃនេះ មានបងប្អូនប្រជាពលរដ្ឋឆ្លងដែនពីប្រទេសថៃមកដល់ទឹកដីកម្ពុជាតាមច្រកអន្តរជាតិ អូរស្មាច់សរុបចំនួន១២៥នាក់ ស្រី៥៩នាក់ ដោយក្នុងនោះ ប្រជាពលរដ្ឋដែលត្រូវធ្វើចត្តាឡីស័កនៅតាមមណ្ឌល ក្នុងខេត្តឧត្តរមានជ័យមានចំនួន០៦នាក់ ស្រី០៤នាក់ ដោយឡែកប្រជាពលរដ្ឋចំនួន១១៩នាក់ ក្នុងនោះស្រី៥៥នាក់ផ្សេងទៀត បានដឹកជញ្ជូនទៅធ្វើចត្តាឡីស័កនៅតាមបណ្ដាខេត្តរៀងៗខ្លួន៕
ដោយ ៖ ចាន់ ធី



-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


