ជីវិតកម្សាន្ដ
ទេព បូព្រឹក្ស ប្រកាសត្រៀមរៀបចំព្រឹត្តិការណ៍វប្បធម៌ដ៏ធំនិងការសម្តែងផ្ទាំងទស្សនីយភាពច្រើនទម្រង់
តារាចម្រៀងអ្នកនាងទេព បូព្រឹក្ស ថ្មីៗនេះ បានប្រកាសនូវគម្រោងនៃការត្រៀមរៀបចំព្រឹត្តិការណ៍វប្បធម៌ដ៏ធំរួមជាមួយការសម្តែងផ្ទាំងទស្សនីយភាពជាច្រើនទម្រង់ ដើម្បីចូលរួមផ្សព្វផ្សាយវប្បធម៌ជាតិ។
ប្រាកដណាស់តារាចម្រៀង ទេព បូព្រឹក្ស កន្លងទៅតែងបង្ហាញពីសកម្មភាពចូលរួមជួយផ្សព្វផ្សាយលើកស្ទួ យពីវប្បធម៌ អរិយធម៌ខ្មែរតាមរយៈស្នាដៃ MV បទចម្រៀងដែលនាងនុងស្វាមីតែងតែចាប់គ្នាជាបន្តបន្ទាប់។ សកម្មភាពនេះ គឺទទួលបានការគាំទ្រ និងស្ងើចសរសើរច្រើនពីមហាជនអ្នកគាំទ្រ។

រឿងដែលកាន់តែចាប់អារម្មណ៍ថែមទៀតមុននេះតារា ចម្រៀងទេព បូព្រឹក្សបានប្រកាសដំណឹងថានៅពេល ឆាប់ៗខាងមុននេះខ្លួន នឹងរៀបចំព្រឹត្តិការណ៍វប្បធម៌ដ៏ធំព្រមជាមួយការសម្តែងផ្ទាំងទស្សនីយភាពច្រើនទ ម្រង់ជាថ្មីដើម្បីលើកស្ទួយ សិល្ប: វប្បធម៌ អរិយធម៌របស់ខ្មែរ។
ទេព បូព្រឹក្ស បានបញ្ជាក់ថា”កូនខ្មែរទាំងអស់គ្នាជួយ shareប្រាប់គ្នាផងណាអ្នកទាំងអស់គ្នានៅចាំកាលពី ឆ្នាំមុនដែលនាងខ្ញុំបង្កើត ព្រឹត្តការណ៍ដ៏ធំមួយដែរទេ ការសម្តែងផ្ទាំងទស្សនីយភាពដ៏ ធំមួយនៅសាលមហោស្របកោះពេជ្រ ពេលនេះនឹងវិលមកជួបបងប្អូនម្តងទៀតក្នុងពេលឆាប់ៗនេះសង្ឃឹមថាកូនខ្មែរគ្រប់រូបចូលរួមទាំងអស់គ្នាឲ្យខ្លាំងជាងលើកមុនទៀត”។

គួរម្លឹកថាកាលពីអំឡុងដើមឆ្នាំ២០២៤ កន្លងទៅតារាចម្រៀងអ្នកនាង ទេព បូព្រឹក្ស ធ្លាប់រៀបចំកម្មពិធីសម្ពោធ MVចម្រៀងបទ”ទេវរាជ”ដែលមានការៀបចំសម្ដែងនូវផ្ទាំងទស្សនីយភាពវប្បធម៌ខ្មែរជាច្រើនទម្រង់ ខណ:អ្នកចូលទស្សនាផ្ទាល់សុទ្ធសឹងតែបង្ហាញខ្លួនក្នុ ងឈុតសម្លៀកបំពាក់ប្រពៃណីនិងបុរាណខ្មែរផងដែរ ៕ ចាន់រ៉ា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៩ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៨ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


