ជីវិតកម្សាន្ដ
កំពុងច្រៀងសុខៗ HyunA ដួលសន្លប់លើឆាកផ្អើលអ្នកទស្សនា
នៅលើឆាកនៃពិធីបុណ្យតន្ត្រី Waterbomb ដែលបានធ្វើឡើងនៅរាត្រីថ្ងៃទី ៩ ខែវិច្ឆិកា នៅទីក្រុងម៉ាកាវ តារាចម្រៀង HyunA បានជួបគ្រោះថ្នាក់វិលមុខពេលកំពុងសម្តែង រហូតដួលលើឆាកភ្លាមៗ។ នាងត្រូវបានគេគ្រាចេញទីតាំងក្នុងស្ថានភាពសន្លប់ ដែលធ្វើឲ្យទស្សនិកជនមានការព្រួយបារម្ភយ៉ាងខ្លាំង។

យោងតាមបណ្ដាញ Nate តារាចម្រៀងស្រីបានដួលពេលកំពុងសម្តែងសកម្មភាពសិចស៊ីនៃបទចម្រៀង Bubble Pop។ បន្ទាប់ពីការដួលទៅលើឆាក អ្នករាំបានរត់ទៅលើក HyunA ភ្លាមៗ ហើយបុគ្គលិកសន្តិសុខបានបីនាងចេញពីឆាកយ៉ាងលឿនដូចគ្នា។
ប្រភពមួយពី ETtoday បាននិយាយថា អតីតតសមាជិកក្រុម Wonder Girls ហាក់ដូចជាអស់កម្លាំងមុនពេលសម្តែងបទចម្រៀង Bubble Pop។ សិល្បករស្រីរូបនេះបានផ្អៀងលើជណ្តើរក្បែរឆាក ដើម្បីសម្រាកមុនពេលបោះជំហានឡើងលើឆាក។
នៅពេលដែលកម្មវិធីបានបញ្ចប់ HyunA បានបង្ហោះលិខិតមួយសន្លឹកសុំទោសដល់ទស្សនិកជន។ នាងបាននិយាយថា ខ្លួនបានព្យាយាមនាំមកនូវរូបភាពល្អនៅលើឆាក ប៉ុន្តែអ្វីៗមិនបានដំណើរការដូចការគ្រោងទុកនោះទេ។ «ខ្ញុំមិនចាំអ្វីទាំងអស់។ មនុស្សជាច្រើនបានចំណាយពេលវេលា និងថវិកាដើម្បីមកមើលខ្ញុំសម្តែង ខ្ញុំមានអារម្មណ៍ថាមានកំហុស ហើយពិតជាសុំទោសដល់អ្នករាល់គ្នា» ។ តារាស្រីបានបញ្ជាក់ថា នាងនឹងហាត់ប្រាណបន្ថែមទៀត និងអរគុណទស្សនិកជនចំពោះការយោគយល់របស់ពួកគេមកលើនាង។
ទោះជាយ៉ាងណាក៏ដោយ កន្លងមកតារាស្រីវ័យ៣៣ឆ្នាំរូបនេះបានបង្ហាញថា នាងកំពុងតមអាហារ និងមានទម្ងន់ ៤៩ គីឡូក្រាម។ នៅក្នុងរូបថតស៊េរីថ្មី នាងទាក់ទាញចំណាប់អារម្មណ៍ជាមួយនឹងរាងកាយស្លីមជាងមុន។ ថ្មីៗនេះ មានពាក្យចចាមអារ៉ាមថា HyunA មានផ្ទៃពោះ បន្ទាប់ពីបង្ហាញខ្លួនជាមួយនឹងរាងមូលជាងមុន។ ក្រោយមក នៅថ្ងៃទី ៣០ ខែកញ្ញា នាង និង Yong Jun Hyung ត្រូវបានគេប្រទះឃើញនៅអាកាសយានដ្ឋានអន្តរជាតិ Incheon ដោយរៀបចំខ្លួនទៅប្រទេសសិង្ហបុរី ដើម្បីចូលរួមពិធីបុណ្យតន្ត្រី។
រូបរាងធាត់របស់នាងបានធ្វើឲ្យមនុស្សជាច្រើនសង្ស័យថា តារាចម្រៀងស្រីមានផ្ទៃពោះ។ ប៉ុន្តែក្រុមហ៊ុនគ្រប់គ្រង At Area បានបដិសេធយ៉ាងឆាប់រហ័ស។ អ្នកទស្សនាមួយចំនួនជឿថា មូលហេតុចម្បងនៃការដួលសន្លប់នៅលើឆាកគឺការសម្រកទម្ងន់ដែលមិនអាចគ្រប់គ្រងបានរបស់ HyunA ដែលនាំឲ្យមានភាពទន់ខ្សោយខាងរាងកាយ។
HyunA កើតនៅឆ្នាំ ១៩៩២ ត្រូវបានគេស្គាល់ថាជាសមាជិកនៃក្រុម Wonder Girls (២០០៧) ហើយបន្ទាប់មកបានផ្លាស់ទៅក្រុម 4Minute មុនពេលបន្តអាជីពទោល។ ស្រីស្អាតរូបនេះត្រូវបានគេស្គាល់ថាជាមហាក្សត្រីសិចស៊ីនៃ Kpop ដោយសារតែរចនាប័ទ្មសម្តែង និងម៉ូដសិចស៊ីរបស់នាង។ សិល្បករស្រីរូបនេះមានភាពល្បីល្បាញដោយសារបទចម្រៀងល្បីៗជាច្រើនដូចជា Bubble Pop!, Trouble Maker, Ice Cream, Red, A’wesome, Flower Shower៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
G-Dragon ក្លាយជាមនុស្សវ័យក្មេងបំផុត ដែលទទួលបានមេដាយវប្បធម៌ពីរដ្ឋាភិបាលកូរ៉េ
-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


