Connect with us

ជីវិតកម្សាន្ដ

តារាជើងចាស់កូរ៉េ Lee Soon-jae ទទួលមរណភាពក្នុងអាយុ ៩១ ឆ្នាំ

បានផុស

នៅ

តារាសម្តែងជើងចាស់ Lee Soon Jae បានទទួលមរណភាពនៅព្រឹកព្រលឹម ថ្ងៃទី ២៥ ខែវិច្ឆិកា ក្នុងអាយុ៩១ ឆ្នាំ ដោយបន្សល់ទុកនូវមរតកដ៏វែងបំផុត និងមានឥទ្ធិពលបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រផ្សាយ និងល្ខោនកូរ៉េ លោកនៅតែជាតារាសម្តែង រហូតដល់ទីបញ្ចប់នៃជីវិត។

ភ្នាក់ងាររបស់គាត់គឺ SG Way Entertainment បានបញ្ជាក់ពីដំណឹងដ៏ក្រៀមក្រំនេះ ដោយបញ្ជាក់ថា មិនទាន់មានការរៀបចំពិធីបុណ្យសពនៅពេលនេះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Lee Soon-jae កើតនៅឆ្នាំ ១៩៣៤ នៅ Hoeryong ខេត្ត North Hamgyong (ឥឡូវស្ថិតនៅកូរ៉េខាងជើង)។គាត់បានផ្លាស់ទៅទីក្រុងសេអ៊ូល ជាមួយជីដូនជីតារបស់គាត់នៅអាយុ៤ឆ្នាំ។ គាត់បានបញ្ចប់ការសិក្សាពីវិទ្យាល័យសេអ៊ូលមុនពេលសិក្សាទស្សនវិជ្ជានៅសាកលវិទ្យាល័យជាតិសេអ៊ូល។

បានចាប់ផ្តើមអាជីពសម្តែងនៅឆ្នាំ ១៩៦០ ក្នុងនាមជាតារាសម្តែងជំនាន់ទីមួយនៅលើប៉ុស្តិ៍ KBS ដោយកាន់កំណត់ត្រាជាតារាសម្តែងចំណាស់ជាងគេដែលបន្តសម្តែងរហូតដល់គាត់ស្លាប់។

ក្រៅពីអាជីពទូរទស្សន៍ដ៏ល្បីល្បាញ Lee Soon-jae ក៏បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងអង្គការវិជ្ជាជីវៈផងដែរ។ គាត់បានបម្រើការជាប្រធានសមាគមតារាសម្តែងទូរទស្សន៍ និងផ្សព្វផ្សាយកូរ៉េរយៈពេល៣អាណត្តិក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៧០និង ១៩៨០។ លោកក៏បានចូលប្រឡូកក្នុងឆាកនយោបាយផងដែរ ដោយត្រូវបានជ្រើសរើសឲ្យចូលសភាជាតិក្នុងឆ្នាំ ១៩៩២ សម្រាប់ស្រុក Jungnang នៃទីក្រុងសេអ៊ូល ក្នុងនាមគណបក្សសេរីប្រជាធិបតេយ្យ ជាកន្លែងដែលលោកបានបម្រើការជាអ្នកនាំពាក្យរង និងជាលេខាធិការនៃសហភាពសមាជិកសភាកូរ៉េ-ជប៉ុន។

សមិទ្ធផលថ្មីៗបំផុតរបស់លោ បានបង្កើតប្រវត្តិសាស្ត្រដោយឈ្នះពានរង្វាន់ Grand Prize នៅឯពានរង្វាន់ KBS Drama Awards ឆ្នាំ ២០២៤ ដោយក្លាយជាអ្នកឈ្នះដែលមានវ័យចំណាស់ជាងគេ ខណៈពេលដែលមើលទៅមានសុខភាពល្អក្នុងអំឡុងពេលពិធីប្រគល់រង្វាន់ បញ្ហាសុខភាពបានចាប់ផ្តើមប៉ះពាល់ ដែលបង្ខំឲ្យលោកដកខ្លួនចេញពីការសម្តែងលើឆាក Waiting for Godot កាលពីខែតុលាឆ្នាំមុន។

កាលពីខែមេសា លោកមិនអាចចូលរួមកម្មវិធីប្រគល់រង្វាន់ Korea Producers and Directors Awards ដោយសារតែបញ្ហាសុខភាព ដោយនាយកប្រតិបត្តិម្នាក់មកពីភ្នាក់ងាររបស់លោក បានទទួលយកពានរង្វាន់នេះជំនួស។ ការព្រួយបារម្ភអំពីសុខភាពរបស់លោកបានកើនឡើងនៅពេលដែលតារាសម្តែងជើងចាស់ Park Geun-hyeong បានទទួលស្គាល់នៅថ្ងៃទី ១៩ ខែសីហា នៅក្នុងសន្និសីទសារព័ត៌មានមួយថា លោកបានព្យាយាមទៅជួបម្តងហើយម្តងទៀត ប៉ុន្តែត្រូវបានបដិសេធ។ លោកបានឮតែពីអ្នកដទៃថាស្ថានភាពរបស់លោក Lee Sun-jae មិនល្អទេ មុនពេលដំណឹងនៃការស្លាប់ត្រូវបានបញ្ជាក់នៅថ្ងៃនេះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

លោក Omar អំពាវនាវឲ្យដកហូតមកុដបវរកញ្ញាចក្រវាលពី Fatima Bosch

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម