Connect with us

ជីវិតកម្សាន្ដ

Kan ​ធូរចិត្ត​ដូច​ដក​បន្លា​ចេញ​ពីទ្រូង ​ពេល​ដឹង​លទ្ធផល​តេស្ត​រក​កូវីដលើក​ទី២របស់ខ្លួន​និង​គ្រួសារ

បានផុស

នៅ

ពិធីករនិងជាតារាសម្ដែងថៃដ៏ល្បីឈ្មោះលោក Kan Kantathavorn និងក្រុមគ្រួសារភរិយានិងកូន បានធ្វើតេស្ត​សំណា​ក​រក​ជំ​ងឺ​កូវី​ដ-​១៩ភ្លាមៗ បន្ទាប់ពីទទួលបានដំណឹងថា លោក Fluke ស្វាមីរបស់តារាសម្ដែងនាង Naitalie វិជ្ជមានជំងឺនេះ ហើយមុនពេ​ល​ប៉ុ​ន្មា​ន​​ថ្ងៃ ​លោកក៏បានទៅសួរសុខទុក្ខភរិយារបស់ Kan នៅក្នុងមន្ទីពេទ្យព្រោះថាទើបសម្រាលកូនរួចដូចគ្នានឹង Natalie ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Kan និងគ្រួសារត្រូវធ្វើតេស្តចំនួន៣ដង ហើយលើកទី១ ក៏បានបង្ហាញលទ្ធផលថា គ្រប់គ្នាមានសុវត្ថិភាពមិនមានឆ្លងជំងឺ​នេះ​នោះ​ទេ​។ រហូតដល់ថ្មីៗនេះ Kan បានធ្វើតេស្តជាលើកទី២ ហើយវាបានធ្វើឲ្យលោកសប្បាយចិត្តខ្លាំងជាថ្មីម្ដងទៀត ព្រោះនៅតែ​ទទួល​បា​ន​លទ្ធផលអវិជ្ជមាន មិនមាននរណាម្នាក់បានឆ្លងឡើយ សូម្បីតែកូនតូចរបស់លោក។

ប៉ុន្តែយ៉ាងណាក៏ដោយ Kan បានឲ្យដឹងថា ខ្លួននិងគ្រួសារត្រូវបន្តឃុំខ្លួនឲ្យគ្រប់ចំនួន១៤ថ្ងៃ និងត្រូវរង់ចាំការពិនិត្យសំណាក​ជា​លើ​ក​​ទី៣ម្ដងទៀត ទើបអាចប្រាកដចិត្តថាមានសុវត្ថិភាពពិតប្រាកដ។ តារារូបនេះក៏បានអរគុណដល់អ្នកគាំទ្រ មិត្តភក្តិបងប្អូនទាំ​ង​អ​ស់​​របស់​លោក ដែលបានផ្ញើរក្ដីព្រួយបារម្មណ៍មកដល់ខ្លួននិងគ្រួសារជាហូហែរ៕

អត្ថបទផ្ដល់ដោយ៖ Poraman

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម