ជីវិតកម្សាន្ដ
គ្រោះធម្មជាតិផ្ដាច់ជីវិតបងស្រីម្ចាស់ពានរង្វាន់Cambodia’s Got Talent រដូវកាលទី១ ទុកកូនតូចពីរនាក់ឲ្យកំព្រា
នេះជាដំណឹងដ៏សោកសៅ និងរន្ធត់បំផុតសម្រាប់តារាចម្រៀងនិងជាម្ចាស់ពានរង្វាន់Cambodia’s Got Talent រដូវកាលទី១ យឿន ពិសី និងក្រុមគ្រួសារខណ:ដែលបងស្រីរបស់គេត្រូវបានស្លាប់ដោយមួយប្រព្រិចភ្នែកដោយសារគ្រោះធម្មជាតិ(រន្ទះបាញ់)បានប្រល័យជីវិត។

កាន់តែធ្វើឲ្យមហាជននិងអ្នកគាំទ្រអាណិតហើយក្តុកក្តួលខ្លាំងទៀតនោះគឺស្ត្រីដែលស្លាប់ដោយសាររន្ទះបាញ់នោះ បានបន្សល់ទុក្ខកូនតូចៗចំនួន២នាក់ទៀតផង។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក យឿន ពិសី ។
តារាចម្រៀងដែលមានពិការភាព(ភ្នែក)លោក យឿន ពិសី បានបញ្ជាក់ថា «ចែរបស់ខ្ញុំគាត់ត្រូវរន្ទះបាញ់ស្លាប់ល្ងាចមិញហើយ។ មិនគួរណាមានរឿងបែបនេះកើតឡើងទេ អាសូរកូនតូចទាំងពីរដែលមិនទាន់ដឹងក្ដីឡើយ បែរជាមកជួបរឿងអាណោចអាធ័មបែបនេះ»។

យឿន ពិសី បាននិយាយបន្ថែមទៀតថា សូមចែទៅកាន់សុខគតិភពឲ្យបានស្ងប់សុខ កុំអាឡោះអាល័យឡើយណា។ តាមរយ:ដំណឹងនេះមានមហាជននិងអ្នកគាំទ្រជាច្រើនបានចូលរួមរំលែកទុក្ខចំពោះដំណឹងដ៏សោកសៅនិងក្រៀមក្រំខាងលើនេះ៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២៣ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


