ជីវិតកម្សាន្ដ
ដេននី ក្វាន់ បង្ហាញពីចំណុចCameraបង្កប់នៅ សណ្ឋាគារសមុទ្រមាសដែលរកឃើញនៅក្នុងបន្ទប់ដេក
ភ្នំពេញ ៖ បន្ទាប់ពីទម្លាយនូវរឿងដ៏ភ្ញាក់ផ្អើលនិងហួសចិត្តដែលសណ្ឋាគារមួយមានឈ្មោះថា សមុទ្រមាស(Gold Sea Hotel)នៅក្រុងកំពង់សោមព្រោះម្ចាស់Hotelលួចបង្កប់Cameraក្នុងបន្ទប់នាងគេងនោះមុននេះបន្តិច ដេននី ក្វាន់ បានបញ្ចេញវីដេអូថ្មីមួយទៀត។

វីដេអូដែលមានរយៈពេលជាង៣នាទី ដែលទើបត្រូវបានកញ្ញា ដេននី ក្វាន់ បង្ហោះនេះគឺនាងបានរៀប រាប់ទាំងក្តុកក្តួលក្រោយជួបរឿងរ៉ាវដ៏មិននឹកស្មាននិងស្មោកគ្រោកដូច្នេះ។ ក្នុងនោះ ដេននីក្វាន់ ក៏បានបង្ហាញប្រាប់ពីចំណុចដែលត្រូវបានគេលួចបង្កប់C ameraនៅក្នុងបន្ទប់ផងដែរ។

កញ្ញា ដេននី ក្វាន់ បានបង្ហោះវីដេអូដោយបានរៀ បរាប់ថាឈឺចាប់បំផុតសូមបងប្អូនមើលហើយពិចារណាទៅ ខ្ញុំគេងមួយយប់ហើយបានដឹងថា មានបង្កប់Camera(បញ្ជាក់នៅក្នុងhotelនោះមានបង្កប់cameraគ្រប់បន្ទប់)។

នាងបន្ថែមថា បើបងប្អូនជាខ្ញុំត្រូវព្រមទទួលយកសំណង១ម៉ឺនដុល្លារនឹងទេ? កិត្តិយសរបស់ខ្ញុំមិនអាច យកលុយ១ម៉ឺនដុល្លាមកទិញបានទេ ឈឺចាប់ហួសថ្លែងអយុត្តិធម៌សម្រាប់រូបនាងខ្ញុំណាស់។ នាងថារឿងក្តីនេះកើតឡើងតាំងពីខែ១០ឆ្នាំ២០២០មកម្ល៉េះ៕

ដោយ ៖ ចាន់រ៉ា





-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


