ជីវិតកម្សាន្ដ
ផ្ទុះការភ្ញាក់ផ្អើល អ៊ីណូ ត្រូវម្ចាស់បំណុលតាមទារលុយដល់មុខឃ្លាំងលក់រថយន្ត
ភ្នំពេញ៖ មានការភ្ញាក់ផ្អើលដល់មហាជន និងអ្នកគាំទ្រ ពិសេសអ្នកធ្វើដំណើរតាមផ្លូវបន្ទាប់ពីគេឃើញអ្នកសារព័ត៌មាន និងម្ចាស់បំណុលបានមកទារលុយតារាចម្រៀងលោក អ៊ីណូ ដល់ខាងមុខឃ្លាំងលក់រថយន្តម្តុំផ្លូវទៅផ្សាអ៊ីអន២។

ករណីភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណជាង៦ល្ងាច ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ ខណ:ដែលនៅក្នុងទិដ្ឋភាពនោះក៏មានការឈ្លោះប្រកែកគ្នាទៅវិញទៅមកៗ ករណីលោកអ៊ីណូបានខ្ចីលុយគេចំនួន១ម៉ឺនដុល្លារដែលមិនឱ្យថ្លៃដើម និងថ្លៃការ។
បើយោងតាមការរៀបរាប់ពីម្ចាស់បំណុលបាននិយាយថា លោក អ៊ីណូ បានខ្ចីលុយចំនួយ១ម៉ឺនដុល្លារខណ:ការប្រាក់ក្នុង១ខែគឺ១៥០ដុល្លារ តែតាំងពីខ្ចីមក លោក អ៊ីណូ បានត្រឹមតែឱ្យបូកលុយការ មិនដែលឱ្យលុយទេ ពោលគឺបានឱ្យការបានតែម្ដងគត់ ហើយទាល់តែខ្លួនជាម្ចាស់បំណុលសួរទើបឱ្យបូកលុយការប្រាក់នោះ។

ប្រភពបានបន្តថា រហូតដល់ថ្ងៃចុងក្រោយលោក អ៊ីណូ បានចេញសែកចំនួនទឹកប្រាក់១ម៉ឺនដុល្លារឱ្យភាគីម្ចាស់បំណុលប៉ុន្តែនៅពេលដែលយកទៅបើកនៅធនាគា គឺមិនអាចដកលុយបាន ទើបធ្វើឱ្យម្ចាស់បំណុលខឹងក៏បានសម្រេចមកទារដល់កន្លែងលក់ឃ្លាំងរថយន្ត។
ជុំវិញករណីនេះតារាចម្រៀងលោក អ៊ីណូ បានបញ្ជាក់ថាលោកពិតជាបានខ្ចីលុយចំនួន១ម៉ឺនដុល្លារមែន។ ប៉ុន្តែរឿងដែលថាលោកមិនសង ឬចង់គេចវេសបោកប្រាស់មិនសងនោះ គ្មានទេ ព្រោះកន្លងមកលោកក៏ធ្លាប់បានឆាតទៅប្រាប់រឿងសុំពន្យារពេលសងជាដើម។

លោក អ៊ីណូ បន្តទៀតថា ដូចមហាជនបានដឹងស្រាប់ហើយ អំឡុងពេលនេះស្ថិតក្នុងដំណាក់កាលនៃជំងឺកូវីដ ទើបមានការពិបាកបង្វិលប្រាក់ ម្យ៉ាងដោយសារតែ លោកក៏ជាប់បង្វិលរឿងដីនៅបាត់ដំបងផងដែរ។
ជាមួយគ្នានេះលោក អ៊ីណូ បានបញ្ជាក់បន្ថែមថា នៅម៉ោង១០ព្រឹក ថ្ងៃទី០៧ ខែមិថុនាឆ្នាំ២០២១នេះ លោកនឹងធ្វើការប្រគល់ប្រាក់ទាំងថ្លៃការ និងថ្លៃដើមដល់ភាគីម្ចាស់លុយខាងលើវិញ៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


