ជីវិតកម្សាន្ដ
លោក អ៊ីង សំអុល អ្នកនិពន្ធជោគជ័យក្នុងការតែងសៀវភៅដោះប្រស្នា និងព្រះធម៌
លោក អ៊ឹង សំអុល ជាអតីតសិស្សអ្នកនិពន្ធជំនាន់ទី២៤ បានសិក្សាផ្នែកនិពន្ធ ក្នុងការសរសេរប្រលោមលោក និងកំណាព្យ តែលោកបែរជាជោគជ័យទៅលើការតែងនិពន្ធសៀវភៅផ្នែកដោះប្រស្នា និងសៀវភៅព្រះធម៌។

លោក អ៊ឹង សំអុល មានអាយុ៦៨ឆ្នាំ រស់នៅ ភូមិក្រាំងអាត់ ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ បានរៀបរាប់ពីជីវប្រវត្តិថា ក្រោយពីសិក្សាការតែងនិពន្ធមានចំណេះដឹងមក លោកបែរជាបែកគំនិតទៅលើជំនាញក្នុងការសរសេរសៀវភៅដោះប្រស្នា និងសៀវភៅព្រះធម៌ទៅវិញ បន្ទាប់ពីចូលជាសមាជិកអ្នកនិពន្ធខ្មែរមក។
ជំនាញក្នុងការសរសេរប្រលោមលោកផ្នែកដោះប្រស្នានេះ លោកបញ្ជាក់ឱ្យដឹងថា៖ “ខ្ញុំសរសេរបានសៀវភៅមាន ព្រះធម៌វន្ទា សៀវភៅ ព្រះខ័នលោហរាជ ដែលបានចេញជាសៀវភៅ ចៅប្រស្នាមានភាគ២ ភាគ៣ ភាគ៤ ភាគ៥ និងភាគទី៦។ ហើយបានប្រែជាសៀវភៅព្រះនិពាន្ធរាជផងដែរ។”
លោកបញ្ជាក់ទៀតថា លោកក៏មានចេញជាសៀវភៅ ភាគទី៧ ដែលបានប្រែទៅជាសៀវភៅ ធម៌មានចំណងជើងឈ្មោះថា សៀវភៅ ចិ.បិ.លិ។ លោកបន្តថា ការបោះពុម្ពសៀវភៅដោះប្រស្នា និង សៀវភៅ ព្រះធម៌ទាំងអស់នេះ គឺជាការចូលរួមចំណែកគឺចង់បង្ហាញវិជ្ជាថ្មីមួយដែលមាននៅក្នុងបច្ចុប្បន្នភាព ហើយលោកក៏បានចាប់ផ្ដើមសរសេរនៅក្នុងឆ្នាំ២០០០ ដល់ឆ្នាំ២០០៩ និងបានចេញជាសៀវភៅ ចៅប្រស្នារាជា ភាគទី១ ទី២ និងទី៣ នៅក្នុងឆ្នាំ២០១០ និងមានដល់ភាគ៩ ដោយមានលក់នៅគ្រប់បណ្ណាគារក្នុងរាជធានីភ្នំពេញផងដែរ។
ទាក់ទងនឹងការសមាធិវិញ លោក អ៊ឹង សំអុល បង្ហាញថា៖ “ខ្ញុំបានរៀនវិជ្ជាផ្នែកសមាធិចប់នៅស្រុកខ្មែរ និងនៅ ប្រទេសថៃ បានទទួលជោគជ័យជាស្ថាពរ។”

លោកបានរំលឹកឡើងវិញពីអតីតកាលថានៅ ឆ្នាំ១៩៧០ លោកធ្វើជាទាហ៊ាន។ មកដល់ឆ្នាំ១៩៧៥ សម័យ ប៉ុល ពត ជាកសិករ និងមកដល់ឆ្នាំ១៩៨២ ធ្វើជាគ្រូបង្រៀនបាន៣ ឆ្នាំ។ មកដល់ឆ្នាំ១៩៨៥ ខ្ញុំធ្វើគ្រូពេទ្យ នៅឃុំកំពង់សិលា។ រហូតមកដល់ឆ្នាំ២០០០ លោកបានចេញទៅសមាធិបានសម្រេចព្រះធម៌ក្នុងការដោះប្រស្នាតែម្ដង។
សព្វថ្ងៃលោករស់នៅខេត្តព្រះសីហនុ មានកូន៨នាក់ ប្រុស៤នាក់ ស្រី៤នាក់។ ប្រពន្ធឈ្មោះ អ៊ុច សុវណ្ណនី មានអាយុ៦៦ឆ្នាំ។ លោកនៅតែចុះឡើងភ្នំពេញនៅពេលដែលមានកម្មវិធីប្រជុំរបស់សមាគមអ្នកនិពន្ធម្ដងៗ។
អត្ថបទ៖ រុងរឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


