ជីវិតកម្សាន្ដ
មិនធ្លាប់មាន បទ”Are you ok” ផុសមិនដល់៩ម៉ោងផង មានអ្នកទស្សនាជាង ១ លានដង
អាចនិយាយបានថា បទ”Are you ok” របស់ផលិតកម្មGalaxy Navatra បទជាចម្រៀងដំបូងបំបែកកំណត់ត្រាអ្នកមើលច្រើនជាងគេនៅកម្ពុជា ក្នុងរយៈពេលខ្លី ត្បិតអីគ្រាន់តែផុសមិនដល់ ៩ម៉ោងផង មានអ្នកចូលទស្សនារហូតដល់ទៅជាង ១លានដងទៅហើយ។

បទ”Are you ok” ត្រូវបានផលិតកម្មGalaxy Navatra បង្ហោះលើ channel youtube ថ្មីមួយរបស់ខ្លួន មានឈ្មោះថា CAM-POP Galaxy Navatra នៅម៉ោង ៧ព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បើគិតដល់ម៉ោង៤រៀលថ្ងៃដដែលនេះ ពោលត្រឹមតែ ៩ម៉ោងប៉ុណ្ណោះ មានអ្នកចូលទស្សនាច្រើនលើសលប់។

ការសម្រុកចូលទស្សនាយ៉ាងច្រើនសន្ធឹកសន្ធាប់ភ្ល្លូកទឹកភ្លូកដីដោយមិននឹកស្មានដល់ ក៏ព្រោះតែបទចម្រៀងមួយបទនេះមហាជនបានទន្ទឹងរង់ចាំជាង១ខែមកហើយ ចង់ដឹងពីវីដេអូពេញ ខ្លឹមសារ និងអត្ថន័យនៃបទចម្រៀងនេះយ៉ាងណា ? បន្ទាប់ពីផលិតកម្ម បានប្រកាសថា ខ្លួនផលិតបទចម្រៀងមួយបទនេះឡើង ក្រោយទិញសិទ្ធិពាក្យ Are you ok ពីអ្នក លេងTik Tok ម្នាក់នៅខេត្តកំពត ដែលបង្កើតពាក្យនេះឡើងល្បីពេញTik Tok។

បទ”Are you ok” ច្រៀងដោយកញ្ញា តន់ ចន្ទសីម៉ា ដែលជាកំពូលតារាចម្រៀងវ័យក្មេងនៅក្នុងប្រទេសកម្ពុជា កំពុងតែមានប្រជាប្រិយភាពខ្លាំងនាពេលបច្ចុប្បន្ន។ បទចម្រៀងមួយនេះបានប្រើពេលផលិតជាច្រើនថ្ងៃ ដោយការចំណាយប្រាក់រាប់ម៉ឺនដុល្លារ ព្រមទាំងមានការយកចិត្តទុកដាក់ជាខ្លាំងពីថ្នាក់ដឹកនាំផលិតកម្ម ដើម្បីបំពេញតម្រូវការអ្នកគាំទ្រ។


ទទឹមគ្នានោះដែរបន្ទាប់ពីបទ”Are you ok” ចេញផ្សាយភ្លាមគេក៏ឃើញ មានសារព័ត៌មានទាំងជាតិនិងអន្តរជាតិផ្សាយពីបទចម្រៀងនេះជាច្រើន ប្រទេសផងដែរ មានដូចជាថៃ ឥណ្ឌាជាដើម។ដោយសន្ទុះនៃការគាំទ្រខ្លាំងក្នុងរយៈពេលដ៏ខ្លីបែបនេះ មហាជនបានដាក់ក្ដីរំពឹងថា បទ”Are you ok” ច្បាស់ជានឹងក្លាយជាបទចម្រៀងទីមួយរបស់កម្ពុជា មានអ្នកចូលទស្សនាច្រើនជាងគេនៅក្នុងប្រទេសកម្ពុជាជាក់ជាមិនខាន។



កុំខាតពេលយូរ តោះ! ប្រិយមិត្តមកស្ដាប់ បទ”Are you ok” ទាំងអស់គ្នា តើមានអត្ថន័យយ៉ាងណាសូមទស្សនា៖

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម៧ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ