ជីវិតកម្សាន្ដ
នេះសម្រស់ពិតបវរកញ្ញា Thuy Tien ពេលអត់ផាត់មុខ!
បវរកញ្ញាម្ចាស់មកុដ Miss Grand International ឆ្នាំ២០២១ កញ្ញា Nguyen Thuc Thuy Tien ជារាជិនីកំពូលសម្រស់ ដែលត្រូវបានអ្នកនិយមលេងបណ្ដាញសង្គម ស្វែងរកច្រើនបំផុតលើអ៊ីនធឺរណិតសម្រាប់ប្រវត្តិសាស្ត្រ MGI។

បវរកញ្ញាវៀតណាមរូបនេះ មិនត្រឹមតែទទួលបានការគាំទ្រពីប្រទេសកំណើតនោះទេ សូម្បីបណ្ដាមហាជនអន្តរជាតិ ក៏ពេញចិត្តពេញថ្លើមនឹងនាងខ្លាំងផងដែរ ខណៈពេលថ្មីៗនេះ នាងទើបតែបំបែកកំណត់ត្រា ក្លាយជាបវរកញ្ញា Miss Grand International ដំបូងគេ ដែលរកចំណូលឱ្យក្រុមហ៊ុនបានច្រើនបំផុត។

ដោយសារភាពរូបសម្រស់ស្រស់ស្អាត ពោរពេញដោយទេពកោសល្យ និងសមត្ថភាពដ៏ពូកែ Thuy Tien កាន់តែល្បីល្បាញពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសសាធារណជនតែងតែចង់ដឹងពីរឿងរ៉ាវនានាដែលពាក់ព័ន្ធនឹងនាងមិនថា ការថែរក្សាសម្រស់ និងសកម្មភាពប្រចាំថ្ងៃផ្សេងទៀត។
ក្នុងនោះ គេពិតជាចង់ឃើញណាស់ថា តើបវរកញ្ញាដ៏ស្រស់ស្អាតរូបនេះ មានសម្រស់បែបណា ពេលដែលនាងមិនបានផាត់មុខអ្វីបន្តិច។

ដើម្បីស្រាយចម្ងល់នេះ សារព័ត៌មានក្នុងស្រុកបានទម្លាយរូបថតរបស់ Thuy Tien ដែលមិនបានផាត់មុខតតែសោះ ខណៈក្រោយបានឃើញហើយ ហ្វេនៗស្រាប់តែផ្ទុះការសរសើរកាន់តែខ្លាំងលើរូបសម្បត្តិរបស់នាងថាពិតជាសក្តិសមជា Queen ពិតៗ ដែលត្រូវតាមស្តង់ដារសម្រស់បវរកញ្ញាអន្តរជាតិ។
រូបថតទាំងនោះបង្ហាញថា បវរកញ្ញាវៀតណាម នៅតែមានសម្រស់ស្អាតខ្លាំង ស្បែកភ្លឺថ្លា ទោះបីគ្មានក្រែមគ្មានម្សៅ ឬការកែកុនរូបថតយ៉ាងណាក្ដី។

ស្របពេលជាមួយគ្នាដែរ គេដឹងថា ដើម្បីរក្សាសម្រស់ស្រស់ស្អាត ក្មេងជាងវ័យ បវរកញ្ញាវ័យ ២៤ឆ្នាំរូបនេះ តែងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការថែរក្សាស្បែក។ បន្ថែមពីលើការទទួលទានទឹកឱ្យបានគ្រប់គ្រាន់ នាងជាមនុស្សប្រយ័ត្នប្រយែងលើការសម្អាតមុខ ក្រោយ Make up ពេញមួយថ្ងៃ៕


ប្រែសម្រួល៖ សន្យា
ចុចអាន៖ Thuy Tien ក្លាយជាបវរកញ្ញា MGI ដំបូង រកចំណូលបានច្រើនជាងគេឱ្យក្រុមហ៊ុន
ចុចអាន៖ ថតរឿងភាគលើកដំបូងចប់ភ្លាម Jisoo សមាជិក BLACKPINK ឈ្នះពានមួយភ្លែត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


