ជីវិតកម្សាន្ដ
Weir ឆ្នាំនេះវ៉ាដាច់ ជាតារាប្រុស ស្ថិតក្នុងបញ្ជី ដែលមហាជន ចង់ជូនផ្កាកុលាប ក្នុងថ្ងៃបុណ្យនៃក្ដី ស្រឡាញ់
ការស្ទង់មតិទីក្រុងបាងកកបង្ហាញថា មនុស្ស ៧៩.៥ ភាគរយ ចាត់ទុកថា ផ្កាកុលាប មិនចាំបាច់សម្រាប់ ថ្ងៃនៃក្តីស្រឡាញ់ អាចឲ្យអ្វីផ្សេងជំនួសវិញ ខណៈ ៥៩,៧ ភាគរយ ជាហេតុផលសំខាន់ចង់ទិញចង់ឲ្យតារាប្រុសគឺ Weir Sukolwat ខ្លាំងបំផុត ។

សកលវិទ្យាល័យ Bangkok Poll បានលាតត្រដាងការស្ទង់មតិសាធារណជន អំពីផ្កាកុលាប ក្នុងក្នុងឱកាសថ្ងៃ១៤ កុម្ភៈ នៃទិវាក្ដីស្រឡាញ់ ។ ទិន្នន័យត្រូវបានប្រមូលពីមនុស្ស ១,១១៤ នៅទូទាំងប្រទេស ដោយការសម្ភាសន៍តាមទូរស័ព្ទ។ នៅចន្លោះថ្ងៃទី ៧ ដល់ថ្ងៃទី ៩ ខែកុម្ភៈ មនុស្ស ៧៩.៥ ភាគរយ បាននិយាយថា ការផ្ដល់ផ្កាកុលាបនៅថ្ងៃបុណ្យនៃក្តីស្រឡាញ់ឥឡូវនេះ មិនចាំបាច់ទេ។ ដោយសារតែស្នេហា អាចបង្ហាញតាមរបៀបផ្សេងៗ ខណៈដែល ២០.៥ ភាគរយបាននិយាយថា វានៅតែចាំបាច់ ព្រោះផ្កាកុលាបគឺជានិមិត្តសញ្ញានៃទិវានៃក្តីស្រឡាញ់។

ទោះជាយ៉ាងណា នៅពេលសួរអំពីតម្លៃផ្កាកុលាប ដែលបានកើនឡើងខ្ពស់ក្នុងអំឡុងពេលថ្ងៃនៃក្ដីស្រឡាញ់ តើវាប៉ះពាល់ដល់ការសម្រេចចិត្តទិញរបស់អ្នកទេ? ៥៩.៧ភាគរយ បាននិយាយថា វាបណ្តាលឲ្យពួកគេបដិសេធមិនទិញ និងស្វែងរកជម្រើសផ្សេងទៀត ហើយ ១៥.៥ ភាគរយ បាននិយាយថា វាបណ្តាលឲ្យមានការទិញតិចជាងមុន និង ១២.៨ភាគរយ បាននិយាយថា វាមិនមែន ដោយសារតែពួកគេត្រូវបានរៀបចំជាមុនពីរឿងតម្លៃ។ចំណែកឯ ២៧.០ភាគរយ និយាយថា ពួកគេបានចែករំលែករបស់របរផ្សេងៗដូចជា ញ៉ាំអាហារ ដើរលេង និង ៨.០ភាគរយបាននិយាយថា “ខ្ញុំស្រឡាញ់អ្នក” គ្រប់គ្រាន់។

យ៉ាងណាមិញ បើទោះជានិន្នាការបានផ្លាស់ប្ដូរសម្រាប់ Valentine’s ឆ្នាំនេះក្ដី តែយ៉ាងណា ក្នុងនោះគេសង្គេតឃើញថា ក៏មានតារាដែលមហាជនចង់ជូនផ្កាកុលាបជាងគេ នោះគឺតារាប្រុសគឺ Weir Sukolwat ២២.៩ភាគរយ , Nadech Kugimiya ១២.៣ ភាគរយ និង Pope Thanawat ៨.៥ ភាគរយ។ ចំណែកតារាស្រីៗមាន ២៩.៩ ភាគរយ Aum Patchrapa ២១,៤ ភាគរយ Bella Raneeនិង ១០.៧ ភាគរយ Yaya Urassaya៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


