ជីវិតកម្សាន្ដ
ម៉ា ដូណា ទម្លាយរឿងឧកញ៉ា និងជំទាវ ជំពាក់បំណុលជិត ៧ ម៉ឺនដុល្លារ
កាន់តែក្តៅហើយតារាសម្តែងលោក ម៉ា ដូណា ដោយការអត់ទ្រាំលែងបាន និងសម្តីកុហក ឬការគេចវេះពីបុគ្គលមួយចំនួនដែលជំពាក់លុយខ្លួន ពេលនេះស្រាប់តែលោកបន្តទម្លាយនូវរឿងអាស្រូវរបស់ឧកញ៉ា និងលោកជំទាវពីរនាក់ប្តីប្រពន្ធដែ ល ជំពាក់បំណុលជិត ៧ ម៉ឺនដុល្លារមិនសង។

តាមការកត់សម្គាល់នេះ មិនមែនទើបជាលើកទីមួយនោះទេ ដែលតារាសម្តែងលោក ម៉ា ដូណា ប្រកាសព្រមាននិងទម្លាយឈ្មោះបុគ្គលដែលជំពាក់លុយរបស់ខ្លួន ក្នុងការលេងតុងទីន។ តួយ៉ាងពេលនេះ លោក ម៉ា ដូណា ស្រាប់តែឈានដល់ការព្រមាន និងទម្លាយរឿងបុគ្គល ២ រូប ដែលមានងារជាឧកញ៉ា និងលោកជំទាវផងដែរ។
លោក ម៉ា ដូណា បានលើកឡើងដោយកំហឹងថា សូមគោរពដល់លោកឧកញ៉ា និងលោកជំទា វជួយដោយដោះស្រាយបំណុលជិត ៧ ម៉ឺនដុល្លារនឹងលុយខ្ញុំធានា ៥០០០ ដុល្លារបន្ថែមទៀត ដែលខ្ញុំបង់ការជំនួសមួយខែ ៥០០ ដុល្លារជារៀងរាល់ថ្ងៃនេះ។ បើមិនដោះស្រាយទេ ខ្ញុំចាត់ចែងតាមនីតិវិធីហៅប៉ូលីសទៅចាប់ដល់ផ្ទះនៅវីឡាក្រោយផ្សារទួលគោក។ លោកបន្តទៀតថា ហើយប្រសិនបើនៅតែគ្មានចម្លើយទេ ខ្ញុំនឹងធ្វើការឡាយទៅលើFacebookឲ្យឃើញមុខច្បាស់តែម្តង សុំជួយតបសារផង ព្រោះខ្ញុំទ្រាំឆ្អែតហើយប្រយ័ត្នលោកយាយម៉ៅកាច់ ស្គាល់បណ្ដាសា និងបាបកម្មទេ ហេតុអ្វីមិនស្រលាញ់កិត្តិយសមិនអាណិតដល់កូនដែលធំឡើង ត្រូវគេនិយាយថា មានឪពុកម្តាយដែលកុហកបោកប្រាស់គេ ហ៊ឺ! ។



តារាសម្តែងលោក ម៉ា ដូណា កាលពីថ្មីៗកន្លងទៅធ្លាប់ប្រាប់កម្ពុជាថ្មីថា សម្រាប់អ្នកដែលជំពាក់លុយរបស់លោក គឺមានច្រើនដោយរាប់បញ្ចូលទាំងអ្នករកស៊ី អ្នកសិល្បៈ និងងារជាឯកឧត្តម ឧកញ៉ា ព្រមជំទាវផងដែរ។ ដូច្នេះរាល់បុគ្គលដែលដឹងខ្លួនថា ជាក់ពាក់ព័ន្ធនិងបំណុលរបស់លោកសូមចេញមុខដោះស្រាយ បើមិនដូចនេះទេលោកទម្លាយអត្តសញ្ញាណជាបន្តបន្ទាប់ និងក៏ឈានដល់វិធានការផ្លូវច្បាប់មិនខាន។


សូមជម្រាបដែរថា លោក ម៉ា ដូណា កាលពីថ្មីៗនេះ ក៏បានទម្លាយយ៉ាងភ្ញាក់ផ្អើលនូវរឿងរ៉ាវដែលលោកបានផុងខ្លួនរឿងតុងទីនអស់លុយជាង ៥០ ម៉ឺនដុល្លារផងដែរ ខណៈលោកអះអាងថា ខ្លួនគឺជាជនរងគ្រោះដោយសារកូនតុងទីនបោកជាច្រើននាក់៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


