ជីវិតកម្សាន្ដ
តារាសម្ដែងកូរ៉េ Lee Young Ae បរិច្ចាគប្រាក់ជាង ៨ម៉ឺនដុល្លា ជួយដល់ អ៊ុយក្រែន
តារាសម្ដែងកូរ៉េខាងត្បូង Lee Young Ae ទទួលបានការសរសើរយ៉ាងខ្លាំងពីបណ្ដាអ្នកលេងអ៊ីនធឺណិតជុំវិញពិភពលោក បន្ទាប់ពីនាងបានបរិច្ចាគទឹកប្រាក់ជាង ៨ម៉ឺនដុល្លារ ដើម្បីជួយដល់ប្រទេសអ៊ុយក្រែន ក្នុងវិបត្តិសង្រ្គាម។

នៅថ្ងៃទី ០១ ខែមីនា ឆ្នាំ២០២២នេះ ប្រភពពីសារព័ត៌មាន Allkpop បានឱ្យដឹងថា តារាសម្តែង Lee Young Ae បានបរិច្ចាគទឹកប្រាក់ចំនួន ១០០លានវ៉ុន (៨៣ ៣២៩ ដុល្លារអាមេរិក) ដើម្បីជួយអ៊ុយក្រែនក្នុងជម្លោះដែលកំពុងបន្តជាមួយរុស្ស៊ី។ ភ្ជាប់រួមជាមួយនឹងមូលប្បទានប័ត្រ (សែក) មួយសន្លឹក Lee Young Ae ក៏បានបញ្ចូលសំបុត្រសរសេរដោយដៃផងដែរ ដើម្បីបង្ហាញពីបំណងរបស់នាងចង់ឱ្យសង្គ្រាមបញ្ចប់ឆាប់ៗ។
ក្នុងអត្ថន័យនៃសំបុត្រ Lee Young Ae បានសរសេរថា៖
ជូនចំពោះប្រជាជនអ៊ុយក្រែនជាទីគោរព!
«ខ្ញុំជាតារាសម្ដែងម្នាក់ឈ្មោះ Lee Young Ae ពេលនេះកំពុងរស់នៅក្នុងប្រទេសកូរ៉េខាងត្បូង។ ក្នុងនាមខ្ញុំជាសមាជិកម្នាក់របស់គ្រួសារអតីតយុទ្ធជន ខ្ញុំយល់ច្បាស់នូវភាពសាហាវឃោរឃៅនៃសង្រ្គាមជាងអ្នកដទៃ។ ខ្ញុំបន់ស្រន់សុំឱ្យសង្គ្រាមនៅអ៊ុយក្រែនអាចបញ្ចប់ឆាប់ៗ ដើម្បីឱ្យប្រទេសមានសន្តិភាពឡើងវិញ។ ខ្ញុំសូមអធិស្ឋានឱ្យប្រទេសនេះក្លាយជាទីមានសុវត្ថិភាពសម្រាប់ពលរដ្ឋអ៊ុយក្រែនទាំងអស់។»

ជូនចំពោះពលរដ្ឋអ៊ុយក្រែន ដែលស្រឡាញ់សេរីភាព និងសន្តិភាព!
«ខ្ញុំសូមឱ្យគ្រប់គ្នាកុំទាន់អស់សង្ឃឹម និងចូរភាពក្លាហានឡើង! ក្នុងនាមជាពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋជាច្រើនដែលស្រឡាញ់សន្តិភាពក្នុងប្រទេសកូរ៉េខាងត្បូង ខ្ញុំសូមប្រគល់បេះដូងដ៏តូចតែមានតម្លៃរបស់ខ្ញុំដល់ពលរដ្ឋអ៊ុយក្រែនទាំងអស់។ សូមព្រះគង់នៅជាមួយអ្នកជានិច្ច»៕

ប្រែសម្រួល៖ សន្យា
ចុចអាន៖ ស្រ្តីអ៊ុយក្រែនរាប់ម៉ឺននាក់ ត្រៀមខ្លួនប្រយុទ្ធជាមួយ រុស្ស៊ី
ចុចអាន៖ សមាជិក BST ជាប់ឈ្មោះជាសេដ្ឋី ព្រោះម្នាក់ៗកាន់កាប់ប្រាក់សុទ្ធរាប់សិបលាននៅក្នុងដៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


