ជីវិតកម្សាន្ដ
ប្ដឹងផ្ដល់គ្នា១ឆ្នាំ ពេលនេះ Kim Kardashian ឈ្នះក្ដីជាមួយ Kanye ហើយ
ក្រោយរៀបការបាន ៧ឆ្នាំ តារាម៉ូឌែល Kim Kardashian បានដាក់ពាក្យលែងលះពីតារារ៉េបអាមេរិក Kanye West ដែលជាអតីស្វាមី កាលខែកុម្ភៈ ឆ្នាំ២០២១។ បន្ទាប់ពីបណ្ដឹងលែងលះបានទៅដល់ដៃតុលាការរយៈពេលមួយឆ្នាំ ពេលនេះ Kim និង Kanye បានប្រកាសភាពនៅលីវដោយស្របច្បាប់ហើយ។

ករណីលែងលះដ៏ចម្រូងចម្រាស និងល្បីល្បាញរបស់ Kim Kardashian និង Kanye West បានសម្រេចជាផ្លូវការ កាលពីថ្ងៃពុធ ទី០២ ខែមីនា ដោយតុលាការ Los Angeles បានអនុញ្ញាតឱ្យបញ្ចប់ចំណងអាពាហ៍ពិពាហ៍រវាងអតីតប្ដីប្រពន្ធមួយគូនេះជាស្ថាពរ។ ចំណែកកូនៗទាំង ៤ របស់ពួកគេ មិនទាន់មានដំណឹងថាខាងណាជាអ្នកបីបាច់ឡើយ។
តាមពិតទៅ រឿងក្ដីលែងលះរបស់ Kim និង Kanye បន្តអូសបន្លាយពេល រហូតដល់ ១ឆ្នាំ មូលហេតុដោយសារតែ Kanye បានជំទាស់នឹងការលែងលះ ហើយលោកថែមទាំងបានលើកសំណើរជាសាធារណៈ សុំឱ្យភរិយាត្រឡប់ទៅរៀបការវិញទៀតផង ប៉ុន្តែ Kim មិនយល់ព្រម។ មិនតែប៉ុណ្ណោះ ដោយសារបណ្ដឹងមួយនេះ តារារ៉េបវ័យ ៤៤ឆ្នាំរូបនេះ បានប្ដូរមេធាវីដល់ទៅ ៣នាក់ ដើម្បីឈ្នះក្ដី នៅតែចុងបញ្ចប់ តុលាការសម្រេចឱ្យ Kim Kardashian ជាអ្នកឈ្នះបណ្ដឹងដដែល៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ គ្រងមកុដ ៣ខែ Thuy Tien រកចំណូលបានជាង ៣លានដុល្លារ ចូលហោប៉ៅផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


