ជីវិតកម្សាន្ដ
Lisa ក្លាយជាស្ត្រីអាស៊ីដំបូងគេ របស់ទូតឆន្ទៈ ស្រាវីស្គី Chivas
Chivas គឺជាម៉ាកយីហោនាំមុខគេ នៃស្រាវីស្គី Scotch បានប្រកាសពីការចាប់ផ្តើមរបស់ខ្លួនជាមួយសមាជិក BLACKPINK គឺ LISA ដែលជាសិល្បករ K-Pop ដ៏មានឥទ្ធិពលបំផុតមួយ របស់ពិភពលោក។

ក្នុងនាមជាទូតឆន្ទៈថ្មីរបស់ម៉ាកយីហោ និងស្ត្រីដំបូងគេនៅអាស៊ី ក្រោមយុទ្ធនាការ ‘I Rise, We Rise’ ដើម្បីអបអរសាទរ និងផ្តល់កម្លាំងចិត្តដល់មនុស្សជំនាន់ថ្មី ដែលដើរលើមាគ៌ាផ្ទាល់ខ្លួនរបស់ពួកគេ ឆ្ពោះទៅរកភាពជោគជ័យ។ជោគជ័យរបស់ LISA គឺជាអ្វីដែលគ្មាននរណាម្នាក់អាចបដិសេធបាន។ ភាពជោគជ័យ និងស្ទីលរបស់ LISA បានមកពីបទចម្រៀងដែលរួមបញ្ចូល ជាមួយភាពជាអ្នកដឹកនាំ ទំនុកចិត្តលើខ្លួនឯង ការផ្តល់សិទ្ធិអំណាច និងការឆ្លងកាត់ព្រំដែនវប្បធម៌ រហូតក្លាយជាសិល្បករដ៏អស្ចារ្យបំផុតមួយក្នុងពិភពលោក។

លោក Nick Blacknell នាយកទីផ្សារសកលរបស់ Chivas បាននិយាយថា ” នៅពេលដែលយើងឈានចូលយុគសម័យថ្មីសម្រាប់ Chivas យើងឃើញថា វាមានសារៈសំខាន់ខ្លាំងណាស់ ដែលយើងធ្វើជាដៃគូជាមួយមនុស្សដែលមានគំនិតដូចគ្នា។ Lisa គឺជាតារាលំដាប់ពិភពលោក។ លើសពីនេះទៅទៀត នាងគឺជាគំរូសម្រាប់មនុស្សជំនាន់ក្រោយ។ នាងផុសគំនិត និងជំរុញទឹកចិត្តឲ្យមានឥទ្ធិពលលើមនុស្សជាច្រើន មិនត្រឹមតែរបៀបរស់នៅប៉ុណ្ណោះទេ។ ប៉ុន្តែក៏ទាក់ទងនឹងតន្ត្រី និងម៉ូដផងដែរ។ ដូច្នេះ វាគឺជាជំហានមួយឆ្ពោះទៅមុខទៀតសម្រាប់ Chivas ដែលនឹងឈានទៅដល់មនុស្សជំនាន់ថ្មីនៅអាស៊ីដោយចេតនា”។

កិច្ចសហការនេះ ត្រូវបានចាប់ផ្តើមជាមួយ TV Spot ដែលមានចំណងជើងថា “Chivas Regal x LISA: I Rise, We Rise” ដែលថតនៅទីក្រុងសេអ៊ូល កូរ៉េខាងត្បូង នឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ នៅទូទាំងអាស៊ី៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖បង្ហាញខ្លួន ១ ឆ្នាំសោះ ក្រុម aespa បង្កើតកំណត់ត្រា ឈ្នះពាន ៣ ក្នុងកម្មវិធីតែមួយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


