ជីវិតកម្សាន្ដ
សាវិន ហ្វីលីព បញ្ជាក់ពីតំណែងដែលខ្លួនទទួលបានក្នុងរឿងប្រវត្តិសាស្រ្ត«កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី»
តារាសម្តែងលោក សាវិន ហ្វីលីព កាលពីថ្មីៗកន្លងទៅបានបង្ហាញអារម្មណ៍រំភើបខ្លាំងបន្ទាប់ពីទទួលបានឱកាសសម្តែងក្នុងខ្សែភាពយន្តប្រវត្តិសាស្រ្តរឿង” កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី” ដែលជាខ្សែភាពយន្តនិយាយពីជីវិតពិតរបស់ថ្នាក់ ដឹកនាំកំពូលនៃប្រទេកម្ពុជា។

អំឡុងពេលដែលក្តាប់បានឱកាសចូលរួមសម្តែងក្នុងរឿង ” កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ” នេះដែរលោក សាវិន ហ្វីលីព មិនត្រឹមសម្តែងការរំភើបខ្លាំងទេគឺលោកបានបង្ហើបថាបច្ចុប្បន្នកំពុងមមាញឹកក្នុងការថតសម្តែងខណ:លោកក៏ទទួលបានតំណែងធំមួយនៅក្នុងរឿងប្រវត្តិសាស្រ្តនេះផងដែរ។
តារាសម្តែងប្រុសដែលមានភាពរួសរាយលោក សាវិន ហ្វីលីព បានប្រាប់កម្ពុជាថ្មីឲ្យដឹងតាមរយ:សាអេឡិចត្រូនិច(ឆាតហ្វេសប៊ុក)ដោយខ្លីថាសព្វថ្ងៃលោកកំពុ ងសម្ដែងជាតួអង្គឈ្មោះ អ៊ួង ឯក ប្រធានយោធាតំបន់២១ក្នុងរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ដោយឡែកចំពោះមុខជំនួញខាងក្រៅត្រូវបានលោក សាវិន ហ្វីលីព បញ្ជាក់បន្ថែមថាការងារអចលនទ្រព្យរបស់លោកគឺប្រព្រឹត្តទៅធម្មតាដែលពេលនេះលោកក៏ជាទូតសុឆន្ទៈប្រចាំគំរោងចំការលំហែមរត កបរសេដ្ឋដែលមានផ្ទៃដី៣៥០ហិកតាក្នុងខេត្តកំពង់ស្ពឺ។ក្រៅពីការងារទាំងពីរខាងលេីលោកក៏មានផលិតកម្មផ្ទាល់ខ្លួនមួយឈ្មោះSTUDIO23 Ente rtainment ផងដែរដែលភាគច្រេីនទទួលផលិតស្ពតពាណិជ្ជកម្មនិងផលិតវីដេអូផ្សព្វផ្សាយផលិតផលគ្រប់ប្រភេទទាំងអស់។

សូមបញ្ជាក់ដែរថាខ្សែភាពយន្តប្រវត្តិសាស្រ្តរបស់ខ្មែររឿង«កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរមី» បានចាប់ផ្តើមធ្វើពិធីក្រុងពាលីថតជាផ្លូវការនៅព្រឹកថ្ងៃទី១៣ខែធ្នូឆ្នាំ២០២១ក្រោមអធិបតិភាពដ៏ខ្ពង់ ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា។

ពិធីក្រុងពាលីរឿង«កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌រមី»នេះ គឺបានប្រព្រឹត្តធ្វើឡើងនៅទីបញ្ជាការដ្ឋានកងអង្គរក្សសសម្តេចតេជោនាយករដ្ឋមន្រ្តីក្នុងទីក្រុងតាខ្មៅ ខេត្តកណ្តាល ។ ដោយក្នុងនោះក៏មានវត្តមានបុត្រា-បុត្រីទាំង៤ របស់ សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមផងដែរ។ម្យ៉ាងទៀតក៏តារាប្រុ ស-ស្រីចាស់ក្មេងល្បីៗជាច្រើនក៏បានបង្ហាញវត្តនៅ ក្នុងពិធីនេះដែរ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


