ជីវិតកម្សាន្ដ
Influencer ម៉ាឡេស៊ី MsPuiyi បង្ហោះរូបឈុតប្រពៃណីវៀតណាម អត់ស្លៀកខោ កំពុងបង្កកំហឹងពីប្រជាជន
Influencer ម៉ាឡេស៊ីនាង Siew Pui Yi ដែលអ្នកលេងអ៊ីនធរណិតទូទៅស្គាល់ថា MsPuiyi ជារឿយៗតែងបង្ហោះរូបថតបង្ហាញម៉ូដសម្លៀកបំពាក់លេចលើលេចក្រោមយ៉ាងសិចស៊ីបំផុត និងទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ហ្វេនប្រុសៗ។

រាល់ការបង្ហោះរបស់នាងម្ដងៗទទួលបានការចុច like រាប់សិបពាន់នាក់ពីបណ្ដាហ្វេន ដោយនាងតែងតែផ្លាស់ប្ដូរស្ទីលថ្មី ប្លែកៗ តាមទីកន្លែងផ្សេងៗដែលនាងបានទៅដល់ ។ យ៉ាងណាមិញ ការបង្ហោះរូបប៉ុន្មានថ្ងៃមុននេះ (ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២) Siew Pui Yi បានធ្វើលើសព្រំដែនរបស់ខ្លួន ដោយនាងជ្រើសរើសស្លៀកពាក់ឈុតប្រពៃណីវៀតណាម ប៉ុន្តែមិនស្លៀកខោវែងដែលជាទំនៀមទម្លាប់របស់វៀតណាមនោះទេ បែរជាស្លៀកតែខោក្នុងទៅវិញ។
កាសែតវៀតណាម VnExpress International បានរាយការណ៍ថា នៅក្នុងរូបថតនោះ គេបានឃើញ Siew Pui Yi ស្លៀកពាក់ឈុតប្រពៃណី បង្ហោះគោមនៅលើទន្លេ Hoai ក្នុងទីក្រុង Hoi An ។

រូបថតអត់ស្លៀកខោ ២សន្លឹករបស់ Influencerរូបនេះ បានចែកចាយយ៉ាងឆាប់រហ័សពេញបណ្ដាញសង្គម ហើយបណ្តាលឱ្យមានការខឹងសម្បារជាខ្លាំងពីអ្នកលេងអ៊ីនធឺណែតវៀតណាម។ មហាជនវៀតណាមថាទង្វើរបស់ Siew Pui Yi ពិតជាគួរឱ្យអាម៉ាស់បំផុត ហើយវាបានបណ្ដុះបង្អាប់វប្បធម៌របស់ពួកគេជាខ្លាំង។
បន្ទាប់ពីមានការរិះគន់យ៉ាងធ្ងន់ធ្ងរ Siew បានចេញសារសុំទោសនៅលើ Facebook ទៅកាន់ទស្សនិកជនវៀតណាម កាលពីថ្ងៃពុធ ទី៦ ខែមេសា និងបានលុបរូបទាំងពីរយ៉ាងឆាប់រហ័សចេញពីគណនីបណ្ដាញសង្គមរបស់នាង។
យ៉ាងណាមិញ ទោះបីនាងចេញមុខសុំទោសក៏ដោយ ក៏ប្រជាជនវៀតណាម នៅមិនទាន់បាត់ខឹងនឹងនាងនៅឡើយ ខណៈពួកគេនៅតែប្រកាន់ថា Siew Pui Yi យកវប្បធម៌វៀតណាមទៅបន្ទាបបន្ថោក និងប្រើជាប្រយោជន៍ពាណិជ្ជកម្មផ្ទាល់ខ្លួន។

គួរបញ្ជាក់ថា នារីវ័យ ២៣ឆ្នាំរូបនេះ បច្ចុប្បន្នមានអ្នកតាមដាន ១៧.៤លាននាក់ នៅលើ Instagram អ្នកតាមដានលើ Facebook ជិត ៧ម៉ឺននាក់ និងអ្នកតាមដានលើ TikTok ចំនួន ១.២លាននាក់៕





ប្រែសម្រួល៖ សន្យា
ចុចអាន៖ ទស្សនិកជនសង្ស័យថា Boy Pakorn ផុតកុងត្រាជាមួយប៉ុស្តិ៍លេខ ៣ ថៃ ក្រោយឃើញចូលរួមកម្មវិធីផ្សេង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


