Connect with us

ជីវិតកម្សាន្ដ

ជីវប្រវត្តិ Soda ទម្រាំក្លាយជាឌីជេស្រីដ៏សិចស៊ីបំផុត ប្រចាំកូរ៉េខាងត្បូង និងព្រមទាំងល្បីល្បាញទូទាំងអាស៊ី

បានផុស

នៅ

ជីវប្រវត្តិ DJSoda គឺជាឌីជេដ៏ល្បីមួយរូប ស្ថិតក្រោមទ្រនំ Highline Entertainmentn​ នាងកើតនៅថ្ងៃទី ៧ ខែមេសា ឆ្នាំ ១៩៨៦ នៅប្រទេសកូរ៉េខាងត្បូង។ នាង​មាន​ឈ្មោះពិតថា Hwang Sohee និង​បាន​យកឈ្មោះ Soda ជា​ឈ្មោះ​ក្នុង​វិថី​សិល្បៈ​ តាំងពីពេលនោះមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឌីជេ​រូប​នេះត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា ​ជា​សិល្បករ​ស្រី​ដែល​សិចស៊ី​បំផុត ​ក្នុង​បណ្ដា​ក្លឹប​របស់​កូរ៉េខាងត្បូង។ នាង​ធ្លាប់​បាន​សម្ដែង​នៅ​ទីក្រុង​ដូចជា​បាងកក ហុងកុង សេអ៊ូល និង​ចាកាតា។ នាង​ក៏​មាន​បទ​ចម្រៀង​ដូចជា “22 Cities” និង “Stay Sweet” ផង​ដែរ។ ការ​ក្លាយ​ជាឌីជេ​ តែងតែ​ជា​ផ្នែក​មួយ​នៃ​ក្ដី​សុបិន​របស់​នាង​ តាំងពី​នៅ​វ័យ​ជំទង់។ នាង​មាន​កុមារភាព​ដ៏​លំបាក​មួយ​ចំនួន ​ដែល​មនុស្ស​គ្រប់គ្នា​គិត​ថា​នាង​ជា​កូន​អ្នក​មាន ​ប៉ុន្តែ​តាម​ពិត​ទៅ​គឺ​មិន​មែន​ឡើយ។ នាង​បាន​ប្រឹងប្រែង​តស៊ូ​​ប្រែក្លាយ​ទៅ​ជា Electronic Dance Music ដើម្បី​គេច​ចេញ​ពី​ការពិត​ដ៏​លំបាក​របស់​នាង។ តន្ត្រី​បាន​ក្លាយ​ជា​វិធី​ព្យាបាល​មួយ​ចំនួន ដែល​អាច​ឲ្យ​នាង​ប្រឈម​មុខ​នឹង​បញ្ហា​របស់​នាង។ វាបានជំរុញទឹកចិត្តស្ត្រី ឲ្យ​ក្លាយជាឌីជេដ៏ឆ្នើម ដូច្នេះ​នាង​អាច​ផ្តល់​សុភមង្គល ​ដល់​មនុស្ស​ដែល​ប្រឈមមុខ​នឹង​ការ​លំបាក។

អាជីព​ដែល​នាង​ចាប់ផ្ដើម​ដំបូង នាង​បាន​ចាប់ផ្ដើម​អាជីព​ជាឌីជេ នៅខែមិថុនា ឆ្នាំ ២០១៣។ ដោយ​កាលណោះ​ក្នុង​ដំណើរ​កម្សាន្ត​យ៉ាង​​​ជាមួយ​នឹង​ពិធីបុណ្យ Korea World DJ នៅក្នុងឆ្នាំ ២០១៥។ Soda ទទួល​បាន​ភាព​ជោគជ័យ​ក្នុងឆ្នាំ ២០១៥ តាមរយៈដំណើរកម្សាន្តជាមួយនឹងមហោស្រព DJ World របស់​កូរ៉េ។ នាង​បាន​ចេញផ្សាយ EP Closer ជា​លើក​ដំបូង​រប​នៅ​ក្រោម Warner Music Group ក្នុងឆ្នាំ ២០១៦ ។ EP មាន ៤ បទ ហើយ​ត្រូវ​បាន​ចេញផ្សាយ​ជាឌីជីថល ​ដែល​អាច​ទាញ​យក​បាន។ នាង​ក៏​បាន​សហការ​ជាមួយ​មិត្ត​រួម​ទ្រនំ​គឺ Sistar ផងដែរ។ ក្នុងឆ្នាំ ២០១៧ Soda បាន​សម្ដែង​នៅ “S20 Songkran Music Festival” នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ដែល​ចាត់​ទុក​ថា​ជា​ពិធី​បុណ្យ​តន្ត្រី​កំពូល​ទាំង​បី​របស់​ពិភពលោក។

ទន្ទឹមនោះ ក្នុងឆ្នាំ ២០១៨ Hwang បាន​ចូលរួម​ជាមួយ sublabel របស់ផលិតកម្មរងរបស់ Starship Entertainment គឺ”House of Music” ហើយ​ក្នុង​ខែ​កក្កដា នាង​បានចេញ​បទចម្រៀង​មួយ​បទ​ក្រោមការ​សហការ​ជាមួយ Walshy Fire ដែល​មាន​ចំណងជើង​ថា “Never Let You In” ដែល​ឈរ​លើ​កំពូល​តារាង​នៅ​ប្រទេស​សិង្ហបុរី ម៉ាឡេស៊ី ហុងកុង និង​ឥណ្ឌូណេស៊ី។ ក្រោយមក​ នាង​ត្រូវ​បាន​ផ្លាស់ប្ដូរ​ទៅ​ផលិតកម្ម Highline Entertainment វិញ​ ខណៈ​ដែល​ផលកម្ម​មុន​លែង​ដំណើរការ។

នៅ​ឆ្នាំ ២០១៩ Hwang បាន​ចូលរួម​ក្នុង​ពិធី​បុណ្យតន្ត្រី Typhoon 8 នៅ​ប្រទេស​សិង្ហបុរី។ នៅ​ក្នុង​ខែ​ធ្នូ Hwang បាន​សម្ដែង​នៅ World Club Dome: Snow Edition ដែល​ធ្វើ​ឡើង​នៅ​ស្ថានីយ​រថភ្លើង Jungfraujoch ក្នុង​ប្រទេស​ស្វីស។ ក្នុងខែធ្នូ ឌីជេ​រូបនេះ ​បាន​ទទួល​រង្វាន់​វប្បធម៌​ក្នុង​ប្រភេទ indie សម្រាប់​ពានរង្វាន់ Korea Hallyu Awards លើក​ទី ៩ ។នៅ​ខែ​មេសា ឆ្នាំ ២០២០ Hwang បាន​សហការ​ជាមួយ​ក្លឹប Psycho Boys សម្រាប់​បទចម្រៀង “Over You” ។ នៅ​ក្នុង​ខែ​វិច្ឆិកា Hwang បាន​សហការ​ជាមួយ Kryoman និង 1st Klase ដើម្បី​ចេញ​បទចម្រៀង “Holding Back” ដែល​មាន KYE ។

នៅ​ខែ​មិថុនា ឆ្នាំ ២០២០ នាងបានចូលរួមនៅក្នុង Electric Blockaloo ដែល​ជា​ការ​ផ្សាយ​បន្ត​ផ្ទាល់​តន្ត្រី​រាំ នៅ​ក្នុង​ខែ​វិច្ឆិកា Hwang បាន​ចូលរួម​ក្នុង​ការ​សម្ដែង​ពិសេស​របស់ Highline Entertainment របស់​ផលិតកម្ម The Color។នាង​ក៏​បាន​ចេញ​បទចម្រៀង​មួយ​បទ “Shooting Star” នៅ​ថ្ងៃទី ២៦ ខែ​មិថុនា។ នៅ​ខែ​សីហា ឆ្នាំ ២០២១ នាង​បាន​ចេញ​បទចម្រៀង​ថ្មី “Okay!” ជាមួយ Lost Chameleon និង Ahin នៃ Momoland ។

មក​ទល់​ពេលនេះ ​ក្នុងអាជីពរបស់នាង ឌីជេកូរ៉េខាងត្បូង​រូបនេះ បានឈ្នះពានរង្វាន់ Korea Hallyu Awards សម្រាប់ប្រភេទ​សិល្បករ Indie កាល​ពី​ឆ្នាំ ២០១៩។​

ទ្រព្យសម្បត្តិ​របស់ DJ Soda ត្រូវបានគេនិយាយថា​ នាង​គឺ​ជា​ឌីជេម្នាក់ក្នុង​ចំណោមឌីជេ​ដែល​មាន​ជាង​គេ និងបានចុះ​បញ្ជី​នៅក្នុងឌីជេដ៏​ពេញនិយមបំផុត​មួយ​ផងដែរ។ យោងតាមការវិភាគ Wikipedia, Forbes & Business Insider សុទ្ធតែបញ្ចាក់​ដូចៗគ្នាថា​ ទ្រព្យសម្បត្តិ​សុទ្ធរបស់ Soda គឺ​ប្រហែល ១៧.៨៦ លានដុល្លារ​ឯណោះ។ យ៉ាង​ណា​មិញ មាន​មនុស្ស​មួយ​ចំនួន​ បាន​ប៉ានប្រមាណថា តាមពិតនាង​មាន​ទ្រព្យ​លើសពីនេះទៅទៀត។ ខណៈ​ប្រភពចំណូល​របស់នាង បានមកពី Instagram រហូត​ជាង ២៨.៥៨លានដុល្លារ។

នាង​ក៏​ត្រូវ​បាន​គេ​ដឹង​ថា ជា​ឌីជេដែល​មាន​ចិត្ត​សប្បុរសធម៌ ​ខណៈកាលពីថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២២ នាង​បាន​បរិច្ចាគ​នៅ​ទឹកប្រាក់១០ លានវ៉ុន​ ទៅ​សមាគម​សង្គ្រោះ​គ្រោះ​មហន្តរាយ Hope Bridge ដើម្បី​ជួយ​ជនរងគ្រោះ​ដោយ​ភ្លើង​ឆេះ​ព្រៃ​ដ៏​ធំ​ ដែល​បាន​ចាប់ផ្ដើម​នៅ Uljin, Gyeongbuk ហើយ​បាន​រាលដាលដល់ Samcheok, Gangwon ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖មុនល្បីល្បាញនិងមានកេរ្តិ៍ឈ្មោះលើពិភពលោក CL ឆ្លងកាត់ជីវិតលំបាកបែបណាខ្លះ ក្នុងវិស័យ k-pop?

ចុចអាន៖មុនល្បីល្បាញក្នុងវិស័យ K-pop អតីតសមាជិក 2ne1 រូបនេះ ធ្លាប់ជាជនអន្តោប្រវេសន៍នៅ ហ្វីលីពីន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម