ជីវិតកម្សាន្ដ
ក្រុម K-pop កូរ៉េ BTS នឹងទៅជួបប្រធានាធិបតីអាមេរិកសប្តាហ៍ក្រោយ
ក្រុមតារាចម្រៀងកូរ៉េខាងត្បូង BTS នឹងធ្វើដំណើរទៅសហរដ្ឋអាមេរិកសប្តាហ៍ក្រោយនេះដើម្បីដោះស្រាយឧក្រិដ្ឋកម្មស្អប់ខ្ពើមដែលមានគោលដៅលើជនជាតិអាស៊ី និងប្រជាជនដែលមានដើមកំណើតអាស៊ីជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នៅសេតវិមាន។ នេះបើតាមសេតវិមានបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភា។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា លោកប្រធានាធិបតី ចូ បៃដិន នឹងទទួលក្រុមតារាចម្រៀងដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញទូទាំងពិភពលោកនៅថ្ងៃអង្គារ៍ សប្តាហ៍ក្រោយ និងពិភាក្សាគ្នាអំពីការដាក់បញ្ចូល និងតំណាងអាស៊ី ព្រមទាំងដោះស្រាយឧក្រិដ្ឋកម្មស្អប់ខ្ពើមប្រឆាំងជនជាតិអាស៊ី និងការរើសអើងដែលបានកំពុងកើតមានខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ក្រុមតារាចម្រៀងប្រុសកូរ៉េខាងត្បូងដែលមានសមាជិក៧រូបមានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងតាមរយៈបទចម្រៀងដ៏ពេញនិយម និងក្បាច់រាំដ៏អស្ចារ្យ ហើយប្រមូលផ្តុំអ្នកគាំទ្រទូទាំងពិភពលោក។ ជាពិសេសពួកគេឈ្នះពានរង្វាន់ IFPI Global Recording ប្រចាំឆ្នាំជាសកលកាលពីខែកុម្ភៈ ហើយជាការឈ្នះពីរឆ្នាំជាប់គ្នា។
កិច្ចប្រជុំរបស់ក្រុមតារាចម្រៀង និងប្រធានាធិបតីនឹងធ្វើឡើង ខណៈព្រឹត្តិការណ៍«ការទទួលស្គាល់របស់ខែឧសភាអំពីជនជាតិអាមេរិកអាស៊ី និងជនជាតិដើមកោះហាវ៉ៃ/ប៉ាស៊ីហ្វិក (AANHPI)កាន់តែខិតជិតមកដល់ស្របពេលមានការកើនឡើងខ្លាំងអំពីឧក្រិដ្ឋកម្មស្អប់ខ្ពើមលើជនជាតិអាមេរិកដើមកំណើតអាស៊ីកាលពីឆ្នាំមុន។ ការវាយប្រហារប្រឆាំងលើជនជាតិអាស៊ីកើតឡើងខ្លាំង បន្ទាប់ពីជំងឺកូវីដ-១៩បានផ្ទុះឡើង។

សេតវិមានបានបន្ថែមថា ៖«លោក ចូ បៃដិន និងក្រុម BTS ក៏នឹងពិភាក្សាគ្នាអំពីសារសំខាន់នៃភាពចម្រុះ និងការដាក់បញ្ចូល ព្រមទាំងទម្រង់របស់ BTS ជាទូតសុឆន្ទៈយុវវ័យដែលចែករំលែកសារនៃសេចក្តីសង្ឃឹម និងភាពវិជ្ជមានទូទាំងពិភពលោក»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


