ជីវិតកម្សាន្ដ
ផ្ទុះរឿងអាស្រូវ លោក អ៊ិន សុភិន ត្រូវជនបរទេសម្នាក់ទម្លាយរឿងជំពាក់ប្រាក់ខែ
នេះជារឿងអាស្រូវដ៏រសើបថ្មីមួយទៀតហើយដែលកំពុងកើតឡើងចំពោះលោក អ៉ិន សុភិន ជាម្ចាស់ផលិតកម្មមហាហង្ស ខណ:សុខៗស្រាប់តែត្រូវបានជនជាតិបរទេសម្នាក់ក៏ចេញមុខទម្លាយយ៉ាងភ្ញាក់ផ្អើលនូវរឿងរ៉ាវជួលធ្វើការមិនឱ្យប្រាក់ខែខ្លួន។

បើយោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុកឈ្មោះ Goalkeeper Coach Luis Fernado Vitorino ដែលជាគ្រូបង្វឹកជនជាតិបរទេសរូបនេះបានរៀបរាប់ថា រយៈពេល៣ខែមកហើយដែលលោកមិនទាន់ទទួលបានប្រាក់ខែពីលោក អ៉ិន សុភិន ខណ:ដែលកន្លងមកលោក អ៉ិន សុភិន បានជួលលោកឲ្យមកបង្ហាត់ក្នុងក្រុមបាល់ទាត់មហាហង្ស។

គ្រូបង្វឹកជនជាតិបរទេសរូបនេះបានសរសេរបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់ខ្លួនដោយមានខ្លឹមសារបែបនេះថា «សួស្តីមិត្តភក្តិទាំងអស់គ្នា ខ្ញុំចង់ចែករំលែកឱ្យដឹងពីទុក្ខលំបាករបស់ខ្ញុំចំពោះមនុស្សម្នាក់ដែលហៅខ្លួនឯងថា ជាជនជាតិខ្មែរ។ ខ្ញុំបានរស់នៅប្រទេសកម្ពុជាជាង៦ឆ្នាំមកហើយ ហើយខ្ញុំពុំធ្លាប់មានបញ្ហាណាមួយសោះឡើយប៉ុន្តែនៅឆ្នាំមុននេះខ្ញុំបានធ្វើការជាគ្រូបង្វឹកដល់ក្រុមបាល់ទាត់មហាហង្ស ហើយបុរសម្នាក់ដែលមានឈ្មោះថា អ៉ិន សុភិន បានសន្យាថា នឹងបង់លុយប្រាក់ខែឱ្យខ្ញុំ»។

លោកបន្តថា ខ្លួនបានធ្វើការជារៀងរាល់ថ្ងៃមិនដែលខកខានការបង្ហាត់ម្តងណាឡើយ ហើយរយៈពេល៣ខែដែលបានធ្វើការគឺលោកមិនទទួលបានប្រាក់ ខែសោះឡើយទាំងដែលគ្រប់គ្នាដឹងស្រាប់ហើយថា លោកជាជនបរទេសគឺមិនមានវិធីផ្សេងអាចរកប្រា ក់បានឡើយ។លោកថាខ្ញុំពិតជាពិបាកចិត្តជាខ្លាំងដែលរឿងនេះបានកើតឡើងក្នុងជីវិតខ្ញុំខ្ញុំមានឪពុកឈឺនិងប្រពន្ធដែលត្រូវការថ្នាំជាប្រចាំហើយខ្ញុំពិត ជាត្រូវការប្រាក់ខែនេះណាស់។

លោកបាននិយាយទៀតថាមានអ្នកណាអាចជួយលោកបានទេព្រោះលោក អ៊ិន សុភិនបានសន្យាថាត្រឹម២ខែនិងបង់លុយប្រាក់ខែចំនួន៣ខែនោះឱ្យលោកប៉ុន្តែមិនឃើញហេតុដូច្នេះហើយសូមប្រយ័ត្នចំពោះបុគ្គលរូបនេះ ហើយបើសិនមាននរណាអាចជួយលោកឱ្យលោក អ៊ិន សុភិន សងលុយលោកបានសូមប្រាប់ឱ្យលោកដឹងផង។គ្រូបង្វឹករូបនេះប ន្ថែមថាគ្មានលុយបង់ប្រាក់ខែឱ្យខ្ញុំទាំងដែលខ្ញុំរង់ចាំដល់ទៅជាង៤ខែ,លោកមិនសក្តិសមជាមនុស្សតំ ណាងខ្មែរនោះឡើយ។

ជុំវិញរឿងរ៉ាវអាស្រូវដ៏រសើបខាងលើនេះដែរលោក អ៊ិន សុភិនដែលជាថៅកែផលិតកម្មមហាហង្សរហូ តមកដល់ពេលនេះមិនទាន់ឃើញមានប្រតិកម្មឆ្លើ យតបណាមួយនៅឡើយទេ។កម្ពុជាថ្មីនៅព្រឹកថ្ងៃ ទី០៦ខែកក្កដាឆ្នាំ២០២២នេះក៏មិនទាន់អាចស្វែង រកការបកស្រាយពាក់ព័ន្ធរឿងរ៉ាវខាងលើនេះដែរ៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


