ជីវិតកម្សាន្ដ
ទម្លាយប្រវត្តិស្នេហ៍តួឯកស្រីរឿង «Gangubai» មុនពេលរៀបការ
បន្ទាប់ពីប្រកាសដំណឹងមានទាយាទស្នងត្រកូល តារាស្រី Alia Bhatt តួឯកស្រីក្នុងរឿង «Gangubai» បានទម្លាយប្រវត្តិផ្ដើមស្នេហ៍ដំបូងរបស់នាងជាមួយស្វាមី អ្នកគាំទ្រដឹងហើយនាំគ្នាច្រណែនព្រាត។

ក្រោយចូលខ្លួនសម្តែងក្នុងខ្សែភាពយន្ត «Gangubai» តារាបូលីវូដ Alia Bhatt ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្ររាប់លាននាក់ ដោយជីវិតឯកជន និងប្រវត្តិនានាដែលទាក់ទងនឹងនាង ត្រូវគេចង់ដឹងគ្រប់គ្នា។
ក្នុងនោះគេដឹងថា បច្ចុប្បន្ន Alia Bhatt បានរៀបការរួចហើយជាមួយតារាសម្ដែង Ranbir Kapoor កាលពីពាក់កណ្ដាលខែមេសា ឆ្នាំ២០២២ កន្លងទៅ នៅទីក្រុងមុមបៃ ក្រោយពីទាក់ទងគ្នាជាសង្សារអស់រយៈពេល ៥ឆ្នាំ។

បើក្រឡេកទៅគ្រាផ្ដើមស្នេហ៍ដំបូងរវាងនាង និងស្វាមីវិញ ត្រូវបាន Alia Bhatt ទម្លាយថា ខ្លួនបានជួបស្វាមីនៅពេលចូលរួមប្រកួតចូលសម្ដែងរឿង “Black” ដែលពេលនោះនាងមានអាយុ ១១ឆ្នាំ ហើយស្វាមីនាងមានអាយុ ២១ឆ្នាំ។ ចាប់តាំងពីពេលនោះ Alia Bhatt បានលួច Crush ស្វាមីមករហូត។ លុះមកដល់ ៥ឆ្នាំមុន ពោលគឺកំលុងឆ្នាំ២០១៧ ពួកគេបានជួបគ្នាម្តងទៀតក្នុងរឿង “Brahmastra” ហើយអ្នកទាំងពីរចាប់ផ្តើមទាក់ទងគ្នាជាគូស្នេហ៍ រហូតទាល់តែបានចូលរោងការនៅឆ្នាំនេះតែម្ដង៕



ប្រែសម្រួល៖ សន្យា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


