ជីវិតកម្សាន្ដ
អ៊ី ណូ ប្រកាសផ្តល់ឱកាសដល់បេក្ខជន ជេន សំរិទ្ធ ឬ ឆាយ វីរៈយុទ្ធ ទី២
ទស្សនិកជនបានកត់សម្គាល់ឃើញនៅក្នុងការប្រកួតអស់រយៈពេលប៉ុន្មានសប្ដាហ៍កន្លងមកនេះ គឺកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី៤បានធ្វើការជម្រុះបេក្ខជន-បេក្ខនារីជាបន្តបន្ទាប់ដោយសារទទួ លបានសារសំឡេងបោះឆ្នោតតិចជាងគេ។

ដោយឡែកនៅក្នុងចំណោមអ្នកដែលធ្លាក់នោះដែរក៏មានបេក្ខជន ជេន សំរិទ្ធ ត្រូវបានរបួតចេញត្រឹមសប្ដាហ៍ទី២ផងដែរ។កាលណោះមានការលើកឡើងថា ទោះមិនបានTop1 ក៏មិនគួរធ្លាប់ត្រឹមសប្ដាហ៍ទី២កន្លងទៅដែរ ព្រោះរូបគេមានទឹកដមសំឡេងល្អ ច្រៀងពីរោះ សំឡេងធ្ងន់ សមត្ថភាពពោរពេញដោយកម្លាំង។

យ៉ាងណាមិញសម្រាប់តារាចម្រៀងរៀមច្បង គឺលោក អ៊ី ណូ បានលើកឡើងកាលពីថ្មីៗថា «ទោះបីប្អូនធ្លាក់ តែជាបទពិសោធន៍ តែសម្រាប់បង ENo ម្នាក់នេះ នៅមិនទាន់អស់ចិត្តនៅសំឡេងប្អូនដែលមានទឹកដម និងសម្ថភាពពោរពេញទៅដោយកម្លាំងនៅឡើយទេ។ សម្រាប់បងនៅតែYESសម្រាប់ប្អូនជួបគ្នាឆាប់ៗនេះ នៅអ្វីដែលថ្មីសម្រាប់ប្អូន ស៊ូស៊ូ ជេន សំរិទ្ធ ហៅ ឆាយ វិរៈយុទ្ធ ទី២»។

លោក អ៊ីណូ បន្ថែមដោយផ្តល់ក្តីសង្ឃឹមដល់បេក្ខជនរូបនេះទៀតថា «អ្នកមានសមត្ថភាពពិតប្រាកដខ្ញុំមិនបោះបង់ចោលទេ តើពុកម៉ែបងប្អូនគាំទ្រអោយ អ៊ីណូ និពន្ធបទថ្មី Melodyថ្មី ជូនគាត់ដែរឬទេ?។ ហើយពុកម៉ែបងប្អូនគាំទ្រដែរឬទេបើសិនជាគាត់ក្លាយជាអ្នកចម្រៀងថ្មីក្នុងស្រទាប់យុវវ័យក្នុងឆ្នាំ202 2។ ជាពិសេសនឹងអាចផ្តល់ឱកាសឲ្យគាត់ក្លាយជា បុគ្គលិកពេញលេញរបស់ខ្ញុំនៅក្នុងឃ្លាំងលក់រថយន្ត ENO AUTO CAR ហើយនឹងអាចក្លាយជាបុក្គលិកពេញលេញនៅក្នុងគម្រោងយក្សរមណីយ៍ដ្ឋាន SV ENO ពិភពដីឡូតិ៍ផ្សារត្រាចថ្មី»៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


