ជីវិតកម្សាន្ដ
Kim Kardashian ចែកផ្លូវជាមួយមិត្តប្រុស ក្រោយទាក់ទងគ្នា ៩ខែ
តារាបង្ហាញម៉ូដ Kim Kardashian និងតារាកំប្លែង Pete Davidson បានបែកគ្នាហើយ បន្ទាប់ពីទាក់ទងគ្នាជាគូស្នេហ៍បាន ៩ខែ។

ប្រភពពីសារព័ត៌មាន Bang បានចុះផ្សាយថា Kim Kardashian និងគូស្នេហ៍វ័យក្មេងបានប្ដូរពីពាក្យសង្សារមករាប់អានជាមិត្តនឹងគ្នាវិញ ដោយសារអ្នកទាំងពីរមិនអាចបំពេញតម្រូវការឱ្យគ្នា ជាពិសេសគ្មានពេលវេលាឱ្យគ្នាទៅវិញទៅមក។

គួររំលឹកថា Kim បានដាក់ពាក្យលែងលះអតីតស្វាមី Kanye កាលពីខែកុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីរៀបការបានជាង ៦ឆ្នាំ។ អំឡុងពេលដែលបណ្ដឹងលែងលះ កំពុងស្ថិតនៅនឹងដៃតុលាការនៅឡើយ តារាស្រីរូបនេះ បានជួបតារាកំប្លែង Pete Davidson និងបានសាងសម្ព័ន្ធភាពស្នេហា ទាំងមិនទាន់លែងលះអតីតស្វាមីដាច់ស្រេច។ យ៉ាងណាក្ដី កាលពីខែមីនា ដើមឆ្នាំនេះ Kim Kardashian បានឈ្នះក្ដីជាមួយ Kanye និងប្រកាសភាពនៅលីវដោយស្របច្បាប់ ហើយទាក់ទងគ្នាជាមួយ Pete Davidson ដោយបើកចំហ។ យ៉ាងណាមិញពេលនេះ អ្នកទាំងពីរបានប្រកាសចែកផ្លូវគ្នាហើយ៕




ប្រែសម្រួល៖ សន្យា
ចុចអាន៖ Kim Kardashian ហ៊ានញ៉ាំដល់លាមក បើជួយឲ្យក្មេងជាងវ័យពិតមែន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


