ជីវិតកម្សាន្ដ
វ័យ ៤៦ឆ្នាំមែនពិត តែកុំមើលសម្រស់ Shu Qi ក្មេងៗស្រករសុំខ្មាស
ថ្វីត្បិតឆ្នាំនេះ ឈានដល់វ័យ ៤៦ឆ្នាំហើយក្តី ប៉ុន្តែតារាសម្តែងស្រីតៃវ៉ាន់ Shu Qi នៅតែទទួលបានប្រជាប្រិយភាពក្នុងបណ្តាញអ៊ីនធឺណិត រាល់ពេលដែលនាងបង្ហាញខ្លួនជាសាធារណៈម្ដងៗ។

Shu Qi ត្រូវបានគេចាត់ទុកជារាជិនីសម្រស់មួយរូប ក្នុងពិភពកម្សាន្តចិន អស់ពេលជាច្រើនឆ្នាំមកហើយ។ សម្រស់របស់នាងបានធ្វើឱ្យអ្នកគាំទ្រលង់ស្រឡាញ់តាំងពីមិនទាន់ល្បី រហូតមកទល់ពេលនេះនាងនៅតែក្លាយជាចំណុចចាប់អារម្មណ៍ និងលេចធ្លោខ្លាំង ប្រសិនប្រៀបធៀបជាមួយអ្នកសិល្បៈស្របាលនឹងនាង។

ក្នុងវ័យ ៤៦ឆ្នាំ Shu Qi នៅតែជាឈ្មោះតារាស្រីដែលមហាជន និងម៉ាកល្បីៗជាច្រើនពេញចិត្តពេញថ្លើម។ ដូច្នេះហើយ ទើបបានជាម៉ាកល្បីៗលំដាប់ពិភពលោក តែងតែអញ្ជើញនាង មកផ្សព្វផ្សាយផលិតផលរបស់គេ។ ជាក់ស្ដែងថ្មីៗនេះ នាងបានធ្វើឲ្យមហាជនលាន់មាត់សរសើរ ក្រោយពេលបង្ហាញខ្លួនក្នុងការផ្សព្វផ្សាយគ្រឿងអលង្ការដ៏ល្បីល្បាញលើពិភពលោកមួយ។

ក្រោយរូបភាពថតស្ពតបានចេញផ្សព្វផ្សាយ មហាជននាំគ្នាសរសើរហើយសរសើរទៀតពីតារាស្រីតៃវ៉ាន់រូបនេះមិនដាច់ពីមាត់ មើលទៅនាងនៅតែស្អាតខ្ញង់ សក្កិសម ទាក់ទាញ និងថ្លៃថ្នូណាស់ ឯសម្រស់វិញ ពិតជាមិនចាញ់នឹងយុវវ័យខ្ទង់ ២០ឆ្នាំឡើយ៕









ប្រែសម្រួល៖ សន្យា
ចុចអាន៖ ៥ សន្លឹករូបភាពស្រាតននលគករបស់តារាស្រីតៃវ៉ាន់ Shu Qi ពីមុន
ចុចអាន៖ វ័យ ៧០ឆ្នាំ ស្អែកខានស្អែកហើយ ឈិន ឡុង នៅតែមាំមួន ទាក់ទាញចំណាប់អារម្មណ៍ពីសាធារណជន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


