ជីវិតកម្សាន្ដ
Baifern ឈ្នះពានរង្វាន់ “តួឯកស្រីល្អឥតខ្ចោះ” ក្នុងកម្មវិធីល្បីមួយ
តារាសម្តែងដ៏ស្រស់ស្អាត Baifern Pimchanok បានឈ្នះពានរង្វាន់ “តួឯកស្រីល្អឥតខ្ចោះ ក្រោយសម្ដែងក្នុងរឿង “A Tale Of Ylang Ylang” ក្នុងកម្មវិធីទូរទស្សន៍” ពី CONTENTASIA AWARDS 2022 ។

អ្នកឈ្នះត្រូវបានប្រកាសនៅដំណាក់កាល CONTENTASIA AWARDS 2022 កាលពីយប់មិញ។ បន្ទាប់ពីព្រឹត្តិការណ៍ឆ្នាំនេះត្រូវបានរៀបចំឡើងជាលើកដំបូងនៅក្នុងប្រទេសថៃ ដោយទស្សនាវដ្ដី ContentAsia ដែលជាគេហទំព័របោះពុម្ព និងប្រព័ន្ធផ្សព្វផ្សាយឌីជីថលអន្តរជាតិឈានមុខគេ ដែលបានផ្ដល់ព័ត៌មានស៊ីជម្រៅអំពីចលនាទីផ្សារមាតិកានៅអាស៊ីអស់រយៈពេលជាង ១៥ ឆ្នាំមកហើយ។


តាមរយៈការប្រកាសពានរង្វាន់ក្នុងកម្មវិធី CONTENTASIA AWARDS 2022 លើកនេះ Baifern បានបង្ហោះពីអារម្មណ៍ បន្ទាប់ពីឈ្នះពានរង្វាន់លើបណ្ដាញសង្គមហ្វេសបុករបស់នាងថា “អរគុណសម្រាប់ពានរង្វាន់ តួឯកស្រីល្អបំផុត ក្នុងកម្មវិធី ContentAsia Awards 2022។ សូមអរគុណដល់អ្នកគាំទ្រ និងអ្នកទស្សនាទាំងអស់! #ContentAsiaAwards2022 សម្រាប់ តួឯកស្រីល្អបំផុតក្នុងកម្មវិធីទូរទស្សន៍’ សូមអរគុណច្រើន! P.S. អរគុណអ្នកមីង Jaew Yuttana ដែលទទួលយករង្វាន់ជំនួស Baifern ក្នុងកម្មវិធីកាលពីយប់មិញ។”

គួរបញ្ចាក់ដែរថាក្នុងរឿង “A Tale Of Ylang Ylang” ជារឿងភាគដែលមានតារាសម្ដែង Baifern និងតួឯកប្រុស Nine Naphat ដើរជាតួឯក។ ខណៈសាច់រឿងមួយនេះ តារាស្រីរូបនេះដើរតួជានាង Sroisabunga កើតក្នុងគ្រួសារអភិជន ហើយត្រូវបានបង្រៀនឲ្យមានមោទនភាពចំពោះមរតក និងឈាមរបស់នាង។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែឪពុករបស់នាងត្រូវបានចោទប្រកាន់ថាជាអ្នកបះបោរមុនពេលស្លាប់ Sroi ព្យាយាមលើកខ្លួននាងទៅកាន់សង្គមថ្នាក់ខ្ពស់ម្តងទៀត ដើម្បីស្តារកេរ្តិ៍ឈ្មោះគ្រួសាររបស់នាងឡើងវិញ។ ភាពឧស្សាហ៍ព្យាយាម និងមហិច្ឆតារបស់នាង ជំរុញឲ្យនាងក្លាយជាមនុស្សដែលមិនដែលចុះចាញ់នឹងនរណាម្នាក់ឡើយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តួឯកស្រីក្នុងរឿង “មេណាឆ្លងចរន្ត” បញ្ចេញរូបចំហដើមទ្រូងមុខកញ្ចក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


