ជីវិតកម្សាន្ដ
កន្លងផុតទៅ ១២ ឆ្នាំ តួសម្ដែងប្រុស-ស្រី ក្នុងរឿង ”First Love” មានស្ថានភាពបែបណាខ្លះ?
បើនិយាយពីរឿងស្នេហាបែបយុវវ័យ កាលសម័យកាលឆ្នាំ ២០១០ ទស្សនិកជនប្រាកដជាស្គាល់ពីភាពយន្តថៃ ”First Love” ដែលចូលរួមសម្ដែងដោយតារាប្រុសMarioនិង Baifern មិនខាន។
យ៉ាងណាមិញ គិតមកដល់បច្ចុប្បន្នភាពយន្តស្នេហាក្មេងៗមួយនេះមានរយៈពេល ១២ ឆ្នាំហើយ។ តើតួសម្ដែងប្រុស-ស្រី ដែលបង្ហាញវត្តមានក្នុងរឿង ”First Love” មានស្ថានភាពបែបណាខ្លះទៅហើយ?
១ Shone សម្ដែងដោយ Mario Maurer

និយាយតាមត្រង់ ទោះប៉ុន្មានឆ្នាំកន្លងផុតទៅ Mario នៅតែរក្សាមុខមាត់ឲ្យក្មេងដដែល។ មិនថាពេលកន្លងទៅយូរឆ្នាំតែតារាប្រុសរូបនេះ នៅតែមានប្រជាប្រិយភាពក្នុងប្រទេស និងកាន់តែល្បីល្បាញក្រោយសម្ដែងរឿងនេះចប់។ បច្ចុប្បន្ន Mario ជាតារាសម្ដែងស្ថិតក្រោមទ្រនំប៉ុស្តិ៍លេខ៣ និងកំពុងសាងកេរ្ត៏ឈ្មោះឲ្យកាន់តែល្បីខ្លាំងជាងនេះ។
២ Nam សម្តែងដោយ Baifern Pimchanok

ពេលវេលាកាន់តែកន្លងផុតទៅ Baifern កាន់តែធំឡើងនិងក្លាយតារាស្រីមានផ្ទៃមុខស្រទន់ទាក់ទាញមន្តស្នេហ៍យ៉ាងខ្លាំង។ ក្រៅពីមានសម្រស់ស្រស់ស្អាត Baifern ថែមទាំងមានសមត្ថភាពពូកែមិនធម្មតា រហូតមានផ្សាយពាណិជ្ជកម្មនិង ភាពយន្តរង់ចាំនាងជាបន្តបន្ទាប់។
៣ Cheer សម្ដែងដោយ Paweena Rojinda Ngam

Cheer ជាក្រុមមិត្តនារីជាមួយ Nam អាចហៅថាជានារីដែលមានចរិតច្បាស់លាស់។ បច្ចុប្បន្ននាងធ្វើការជាគ្រូសិល្បៈនិងជានារីស្រស់ស្អាតដែលមានភាពជឿជាក់លើខ្លួនឯង។
៤ Ki សម្ដែងដោយ Nisa Boonsantia

បើសួរថាតួអង្គណាក្នុងរឿងមានការប្រែប្រួលជាងគេ? ប្រាកដជាពី Nisa មិនខានឡើយ ព្រោះអំឡុងនៅសម្ដែងភាពយន្តនេះ នាងជាក្មេងស្រីធម្មតា ខណៈពេលនេះ នាងបានក្លាយជាបុរសសង្ហាមួយរូបទៅហើយ។
៥ Nim សម្ដែងដោយ Sasiprapha Thanuchawwiwat

ក្មេងស្រីដែលជាសមាជិកចុងក្រោយ និងមានអត្តចរិតស្លូតបូត។ ពេលនេះនាងក្លាយជាយុវវ័យដ៏ស្រស់ស្អាត មើលសឹងមិនស្គាល់ទៅហើយ។
៦ Tukky Sudarat Butprom

ក្នុងសាច់រឿងនេះ អ្នកគ្រូអិនបានមកបង្កើតសំណើចឲ្យទស្សនិកជនសើចរហូតតាំងពីដើមដល់ចប់។ សព្វថ្ងៃ នាងក៏ជាពិធីការិនី និងកំប្លែងដ៏ល្បីម្នាក់ផងដែរ ។
៧ Jeab Phichittra Siriwetchaphan

អ្នកគ្រូ អន ជាអ្នកគ្រូវ័យក្មេងស្រស់ស្អាតម្នាក់ ដែលតែងតែចូលចិត្តប្រកួតប្រជែង ចង់ចែចង់ជាមួយបុរស។ សម្តែងដោយតារាស្រី Jeab Phichittra តារាសម្តែង និងជាតារាម៉ូដែលថៃ។ បច្ចុប្បន្ននាងបានរៀបការជាមួយតន្ត្រីករដ៏ល្បី Boy Peachmaker ដែលបើកអាជីវកម្មផ្ទាល់ខ្លួន ហើយក៏មានការសម្តែងក្នុងវិស័យសិល្បៈផងដែរ ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Kwan និយាយបែបណា ក្រោយធ្លាយពាក្យចចាមអារ៉ាមថា នាងឆក់ខ្សែភ្លើងស្លាប់
ចុចអាន៖តារា ថៃ ៥ រូប ក្លាយជាបុគ្គលមានប្រជាប្រិយភាពខ្លាំង ក្រោយសម្ដែងរឿងភាគចប់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៧ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៦ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២៣ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


