ជីវិតកម្សាន្ដ
តារា ថៃ ៥ រូប ក្លាយជាបុគ្គលមានប្រជាប្រិយភាពខ្លាំង ក្រោយសម្ដែងរឿងភាគចប់
នៅចុងខែសីហា ឆ្នាំ២០២២ នេះ បើយោងតាមរបាយការណ៍ពីប្រទេសថៃបានបញ្ជាក់ថា តារាប្រុសស្រីល្បីៗ ៥ រូបខាងក្រោមនេះ បានក្លាយជាតារាប្រុសស្រីមានប្រជាប្រិយភាពខ្លាំងនៅក្នុងប្រទេសថៃ។
ទន្ទឹមនោះ ពួកគេម្នាក់ៗហាក់កើនឡើងប្រជាប្រិយខ្លាំង ក្រោយសម្ដែងរឿងភាគដែលទើបបញ្ចប់ កាលពីពេលថ្មីៗនេះផងដែរ។
១ Bella Ranee

Bella Ranee ត្រលប់មកវិញជាមួយរឿង “Love Destiny” ដែលជាភាពយន្តបន្តពីរឿងភាគ “បុព្វេសន្និវាស” ហើយក៏ទទួលបានមតិគាំទ្រដ៏អស្ចារ្យ ពីអ្នកទស្សនា។ សប្ដាហ៍នេះ តារាស្រីកំពូលបានជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងបញ្ជីឈ្មោះ តារាមានប្រជាប្រិយភាពជាងគេ។
២ James Jirayu

ជាមួយនឹងការសម្ដែងរបស់លោកនៅក្នុងរឿង “The Deadly Affair” James Jirayu បានឈានជើងចូលក្នុងបញ្ជីឈ្មោះតារាមានប្រជាប្រិយ ជាមួយនឹងចំណាត់ថ្នាក់លេខពីរ។
៣ Bright Vachirawit

តារាប្រុសស្រករក្រោយរូបនេះ នៅតែស្ថិតក្នុងបញ្ជីឈ្មោះជាតារាមានប្រជាប្រិយរាល់ៗខែ។ លើសពីនេះ តួឯកប្រុសក្នុងរឿង “F4 Thailand: Boys Over Flowers” រូបនេះ ក៏ជាបុគ្គលដែលស្រីៗប្រាថ្នាចង់នៅក្បែរផងដែរ។
៤ Yaya Urassaya

Yaya Urassaya កំពុងបង្ហាញការសម្ដែងដ៏អស្ចារ្យរបស់នាងក្នុងរឿងភាគថ្មី “Bad Romeo” ជាមួយតារាសម្ដែង Mario Maurer ។ ជាលទ្ធផល នាងស្ថិតនៅក្នុងបញ្ជីលេខ៤ ជាតារាមានប្រជាប្រិយភាពបំផុតនៅចុងខែសីហានេះ។
៥ Pope Thanawat

“Love Destiny” ជាភាពយន្តដែលតារាសម្ដែង Pope Thanawat សម្ដែងជាមួយ Bella Ranee ខណៈសាច់រឿងនេះហាក់ទទួលបានការគាំទ្រខ្លាំងពីមហាជនទាំងក្នុងនិងក្រៅប្រទេស។ នៅទីបំផុត លោកក៏បានក្លាយជាតារាប្រុសមានប្រជាប្រិយភាពខ្លាំង នៅចុងខែសីហានេះផងដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកគាំទ្ររំភើបចិត្ត ក្រោយលេចមុខតារាថៃពីរគូ ទៅទស្សនាប្រាសាទអង្គរវត្ត
ចុចអាន៖តួសម្ដែងប្រុស-ស្រីក្នុងរឿង “បុព្វេសន្និវាស” ៣ គូ សុទ្ធតែប្រកាសចែកផ្លូវគ្នា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


