ជីវិតកម្សាន្ដ
បាត់មុខមួយរយៈធំ តាមពិតអតីតបេក្ខជន “Produce 101 Season 2” ស្លាប់ហើយ
កាលពីថ្ងៃទី ២០ ខែកញ្ញា ម្ដាយរបស់ Jung Joong Ji បានសរសេរលើបណ្ដាញសង្គម Twitter ថាកូនប្រុសរបស់គាត់ បានទទួលមរណភាពហើយ ពោលត្រឹមតែ០៤ថ្ងៃ បន្ទាប់ពីថ្ងៃកំណើត គម្របអាយុ ៣០ ឆ្នាំ។

យោងតាមម្ដាយរបស់ Jeong Joong Ji បានសរសេរយ៉ាងដូច្នេះថា “ខ្ញុំគឺជាម្តាយរបស់ Jung Joong Ji កូនប្រុសរបស់ខ្ញុំបានធ្វើអត្តឃាតខ្លួនឯង។ ខ្ញុំមិនអាចរៀបរាប់ពីអារម្មណ៍របស់ខ្ញុំ នៅពេលនេះបានទេ”។

ក្រោយដឹងដំណឹងនេះបានផ្សព្វផ្សាយ អ្នកគាំទ្រជាច្រើនបានផ្ញើសារនិងខមិនចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ទៅកាន់មិត្តភ័ក្ដិ និងក្រុមគ្រួសាររបស់ Jeong Joong Ji ក្នុងអំឡុងពេលដ៏ឈឺចាប់នេះផងដែរ។

គួររឭកដែរថា Jeong Joong Ji បានបង្ហាញចំណាប់អារម្មណ៏ជាលើកដំបូង ក្នុងនាមជាបេក្ខជនក្នុងកម្មវិធី “Produce 101 Season 2” របស់ Mnet ក្នុងឆ្នាំ ២០១៧ ។ តារាចម្រៀងរូបនេះ ធ្លាប់បានសម្ដែងក្នុងរឿងភាគ ‘Prison’ និង ‘The Essence of Love’ ហើយលោកក៏បានចូលរួមនៅក្នុងរដូវកាលទី ២ នៃកម្មវិធី ‘Produce 101’ របស់ Mnet ក្នុងឆ្នាំ ២០១៧ ប៉ុន្តែត្រូវបានលុបចោលនៅចំណាត់ថ្នាក់ទី ៦៤ ដោយការបោះឆ្នោត ៨៦,៨៦៤ ពិន្ទុវិញ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Jennie រងការរិះគន់ចំពោះម៉ូដសក់ក្នុងយុទ្ធនាការផ្សព្វផ្សាយម៉ាកទឹកអប់របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


