ជីវិតកម្សាន្ដ
ឈុតគ្មានយីហោ ដែលតួឯកស្រី F4 ស្លៀកដើរលើកម្រាលព្រំក្រហមលើកមុន តម្លៃសឹងមិនជឿ
បន្ទាប់ពីអតីតតួឯកស្រី F4 បានបង្ហាញខ្លួនក្នុងក្នុងមហោស្រពភាពយន្តអន្តរជាតិ Busan ធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយតារាសម្ដែងរូបនេះ បានបាត់មុខពីវិស័យសិល្បៈមួយរយៈធំ។

យ៉ាងណាមិញ អ្វីដែលធ្វើឲ្យមហាជនដែលចូលរួមក្នុងពិធីស្រឡាំងកាំងនោះគឺ តារាសម្ដែង Goo Hye Sun ហាក់ប្លែកជាងមុន ជាពិសេសឈុតពណ៌ខ្មៅដ៏ស្រស់ស្អាត ដែលនាងស្លៀកដើរលើកម្រាលព្រំក្រហមទាំងជឿជាក់បំផុត ជាមួយនឹងរូបរាងកាយផ្លាស់ប្ដូរយ៉ាងខ្លាំង។ ទន្ទឹមនោះដែរ អ្នកចូលរួមកម្មវិធីក៏បានចោទសួរថា ឈុតពណ៌ខ្មៅដែលនាងស្លៀកដើរលើកម្រាលព្រំក្រហមមើលទៅសាមញ្ញខ្លាំង និងចង់ដឹងពីតម្លៃពិតថែមទៀត។

តារាសម្ដែង Goo Hye Sun ឆ្លើយដោយមិនលាក់លៀម និងបានបង្ហោះរូបភាពនៅលើ Instagram ហើយនិយាយថា “បន្ទាប់ពីកម្មវិធីបានសព្វគ្រប់ មនុស្សជាច្រើនបានសួរអំពីសំលៀកបំពាក់ដែលខ្ញុំបានស្លៀកនៅថ្ងៃបើកសម្ពោធភាពយន្ត Busan វាជាឈុតដែលមានតម្លៃត្រឹមតែ ៣៨,០០០ វ៉ុន (ប្រហែល២៧ដុល្លារ) ដោយមិនមានម៉ាកយីហោអ្វីទាំងអស់។”


គួររម្លឹកថា តារាសម្ដែង Goo Hye Sun ក៏ធ្លាប់បានពន្យល់នៅលើ Instagram របស់នាងថា “ខ្ញុំឡើងទម្ងន់បន្តិច ដោយសារខ្ញុំទទួលរងនូវភាពតានតឹងជាច្រើននាពេលថ្មីៗនេះ” ការបង្ហោះនេះគឺឆ្លើយតបទៅនឹងអ្នកនិយមលេងអ៊ីនធឺណិត ដែលតែងតែរិះគន់នឹងរូបរាងដ៏ធាត់របស់តារាស្រីរូបនេះ នៅក្នុងព្រឹត្តិការណ៍ចុងក្រោយបំផុត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖បាត់មុខយូរ តួឯកស្រី F4 កូរ៉េ ដើរលើកម្រាលព្រំក្រហម ទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង
ចុចអាន៖បណ្ដាញអ៊ីនធឺណិត លើកសរសើរ Sandara Park ថា ជាតារាកូរ៉េមានម៉ូដប្លែកពីគេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


