ជីវិតកម្សាន្ដ
Mai Davika ទម្លាយអារម្មណ៍ពិត ក្រោយ MV “Can I Call You Min” ជាបទចម្រៀងដំបូងក្នុងជីវិត
កាលពីពេលថ្មីៗនេះ តារាសម្ដែងនិងម៉ូដែល Mai Davika បានទម្លាយអារម្មណ៍ពិតរបស់នាង នៅពីក្រោយ MV “Can I Call You Mine” ដោយអរគុណ និងមានក្ដីរំភើបជាខ្លាំងក្នុងជីវិត។


នៅក្នុងសារដ៏វែងអន្លាយនេះផងដែរ តួឯកស្រីក្នុងរឿង “នាងណាត” បានសរសេរដើម្បីអរគុណគ្រប់គ្នាថា “រំភើបណាស់ដែលបានបង្ហោះរូបថតនេះ ហើយអរគុណដល់អ្នកទាំងអស់គ្នា ដែលចូលរួមក្នុងបទនេះ ដែលជាបទដំបូងក្នុងជីវិតរបស់ Dawi។ អរគុណបង Am និងក្រុមការងារ ដែលផ្ដល់កិត្តិយសឲ្យខ្ញុំធ្វើបទនេះ សូមអរគុណបង Kaaw ដែលបានជួប និងផ្តល់យោបល់ វាពិតជាមានតម្លៃណាស់ សូមអរគុណដល់ក្រុម MV ទាំងអស់ សូមអរគុណក្រុមបងៗ Bass ។ អរគុណចាងហ្វាងសំណព្វរបស់ Mai ឈ្មោះ Chantavit Dhanasevi ដែលបានមកជួយថត MV នេះ អរគុណ Kao Suphatsara ដែលបានសម្ដែងជាតួស្រីក្នុង MV នាងពិតជាគួរឲ្យស្រលាញ់ណាស់។ នេះជាលើកទីមួយហើយដែលខ្ញុំបានជួបអ្នក ខ្ញុំស្រលាញ់អ្នកខ្លាំងណាស់ អរគុណដល់ក្រុមដែលគាំទ្ររបស់ Mai នេះពិតជាមានន័យណាស់សម្រាប់ Dawi ។ ហើយសំខាន់បំផុតថ្ងៃនេះ Dawi នឹងសប្បាយចិត្តខ្លាំងណាស់ បើអ្នកទាំងអស់គ្នាបានស្តាប់ហើយរីករាយជាមួយបទនេះ ស្តាប់ហើយញញឹមជាមួយវា អរគុណក្រុមហ្វេនក្លឹបផ្កាឈូករ័ត្ន ដែលជាអ្នកជំរុញឲ្យ Dawi ធ្វើអ្វីៗក៏ព្រោះតែខ្ញុំដឹងថា អ្នកទាំងអស់គ្នាគឺនៅតែគាំទ្រពួកយើង។ អរគុណច្រើន!”


យ៉ាងណាមិញ ក្រោយសំណេរនិងរូបភាពផ្អែមល្ហែមបានបញ្ចេញជាសាធារណៈមក សង្សារសំណព្វរបស់ Mai ក៏បានចូលមកខមិនថា “នេះល្អបំផុត” អមដោយស្ទីកគឺរបេះដូង ដែលបញ្ជាក់ថា ខ្ញុំស្រឡាញ់អ្នកខ្លាំងណាស់!


សូមបញ្ចាក់ដែរថា សម្រាប់តារាស្រី Mai Davika មហាជនជាច្រើន ធ្លាប់តែឃើញនាងបង្ហាញម៉ូដបង្អួតរូបរាងទាំង ការងារសម្ដែង និងការងារជាតារាម៉ូដែល ប៉ុន្តែពេលនេះ Mai បែរជាប្ដូរស្ទីល រំកិលខ្លួនចាប់កាន់មីក្រូហ្វូនមកច្រៀងចម្រៀងទោលលើកដំបូងក្នុងជីវិត។ ត្បិតថានាងមិនមែនជាតារាចម្រៀងអាជីព តែបទដំបូងនេះ ក៏បានទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្រជាច្រើនផងដែរ៕


សូមស្ដាប់បទ Can I Call You Mine ពេញនៅខាងក្រោមនេះ៖
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ម៉ូដអាវថ្មី Chompoo នៅ ប៉ារីស ហ្វេនហួសចិត្ត និងអស់សំណើចគ្រប់គ្នា
ចុចអាន៖តារាស្រីថៃ ៣ រូប ហ៊ានស្លៀកប៊ីគីនីបង្ហាញរូបកាយមានស្នាមសន្លាក់ លែងខ្វល់ការរិះគន់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


