Connect with us

ជីវិតកម្សាន្ដ

សមាជិក BTS ម្នាក់ចាប់ផ្ដើមចូលបំពេញ​កាតព្វកិច្ច​យោធា

បានផុស

នៅ

ក្រុមចម្រៀងបុរស BTS នឹងឈប់សម្រាកពីវិស័យសិល្បៈរយៈពេលខ្លី ដើម្បីចូលបម្រើកាតព្វកិច្ចយោធា ដោយចាប់ផ្តើមពីសមាជិកចាស់ជាងគេគឺ Jin ។ នេះបើតាមការឱ្យដឹងពីទីភ្នាក់ងាររបស់ពួកគេបានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃចន្ទ ទី១៧ ខែតុលា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាចម្រៀង Jin ដែលមានអាយុ ២៩ឆ្នាំ នឹងចូលបម្រើយោធាក្នុងខែតុលានេះ ហើយនឹងត្រូវបញ្ចប់កាតព្វកិច្ចនៅក្នុងខែធ្នូ ចុងឆ្នាំ២០២២ ក្រោយពេលតារាប្រុសរូបនេះឈានដល់វ័យ ៣០ឆ្នាំ។

អ្នកគ្រប់គ្រងមកពីផលិតកម្ម HYBE បាននិយាយនៅក្នុងឯកសារនិយតកម្មមួយថា Jin នឹងអនុវត្តតាមនីតិវិធីពាក់ព័ន្ធរបស់រដ្ឋបាលកម្លាំងទាហានសម្រាប់ការចុះឈ្មោះចូលជាយោធា នៅចុងខែតុលា ឆ្នាំ២០២២នេះ។ ចំណែកសមាជិកផ្សេងទៀត នឹងបម្រើកាតព្វកិច្ចយោធាផងដែរ យោងទៅតាមផែនការរៀងៗខ្លួន ហើយសមាជិក BTS ទាំងអស់រំពឹងវិលមកជួបជុំគ្នាគ្នាជាក្រុមម្តងទៀតនៅឆ្នាំ២០២៥។

គួរបញ្ជាក់ថា នៅក្នុងប្រទេសកូរ៉េខាងត្បូង បុរសដែលមានអាយុចន្លោះពី ១៨ ទៅ ២៨ ឆ្នាំត្រូវតែចូលបម្រើក្នុងជួរយោធាក្នុងរយៈពេលពី ១៨ ទៅ ២១ ខែ ដែលនេះជាកាតព្វកិច្ចពលរដ្ឋ ដើម្បីជួយការពារប្រទេសជាតិ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ កូរ៉េខាងត្បូង ពិចារណាលើកាតព្វកិច្ចយោធារបស់ក្រុម BTS

ចុចអាន៖ Jennie ទម្លាយចំណុចខ្សោយខ្លួនឯង ហ្វេនដឹងហើយ អស់សំណើចគ្រប់គ្នា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម