ជីវិតកម្សាន្ដ
Ice បង្ហោះរូបក្រោយកែកុនមុខមាត់ថ្មីលើកនេះ អ្នកគាំទ្រមើលលែងស្គាល់
អតីតតួឯកស្រី “I fine thank you love you” កាលពីថ្មីៗនេះ នាងបានបង្ហាញខ្លួនក្នុងរូបរាងចុងក្រោយលើបណ្ដាញសង្គម ប៉ុន្តែអ្វីដែលហ្វេនៗចាប់អារម្មណ៍ខ្លាំងនោះគឺ ទម្រង់មុខរបស់នាងតែម្ដង។

Ice Preechaya ក្រោយក្លាយជាតួឯកស្រីរឿង “Prophecy of Love” ដែលជារឿងចុងក្រោយជាមួយ James Jirayu នាងស្រាប់តែបាត់មុខមួយរយៈធំ មិនសូវជាបង្ហោះរូបញឹកញាប់ដូចកាលពីមុនឡើយ។ ប៉ុន្តែថ្មីៗនេះ Ice បានវិលត្រឡប់មកវិញនៅក្នុងរូបរាងថ្មី កាន់តែស្រស់ស្អាតខ្លាំង រហូតអ្នកគាំទ្ររបស់នាងមានការភ្ញាក់ផ្អើល មិននឹកស្មានថា នេះជាតារាសំណព្វចិត្តរបស់ពួកគេនោះទេ។
ត្បិតថាបង្ហាញសម្រស់លើបណ្ដាញសង្គមអ៊ិនស្តាក្រាមលើកនេះ ប្លែកខ្លាំងក៏ពិតមែន តែយ៉ាងណាអ្នកគាំទ្រជាច្រើនរួមទាំងមិត្តៗក្នុងវិស័យសិល្បៈថៃ បានចូលមកចូលមកបញ្ចេញមតិសរសើរលាន់មាត់ពីភាពស្រស់ស្អាតមិនធម្មតា ក្នុងស្ទីលថ្មីមួយនេះ ខណៈរូបរាងចុងក្រោយ ទាំងការតុបតែងមុខប្លែកសាហាវ សឹងមិនដឹងថាជាតារាសម្ដែង Ice ឬយ៉ាងណា។

ទោះយ៉ាងណា Ice Preechaya ក៏សារភាពទទួលស្គាល់ថា សម្រស់របស់នាងបានផ្លាស់ប្ដូរទាំងស្រុង នាងពិតជាបានកែកុនមុខមាត់ខុសពីមនុស្សផ្សេងគ្នា ដូចដែលមហាជនលើកឡើង។ ម៉្យាងទៀត សម្រស់នាងបច្ចុប្បន្ននេះ មាននាមថាកែក្ដី តែក៏ស្អាតប្លែកស្អាតខ្លាំង ក្រោយបង្ហាញខ្លួនលើបណ្ដាញសង្គម ហើយជាពិសេសកេរ្តិ៍ឈ្មោះនាងក៏កាន់តែល្បីថែមមួយកម្រិតទៀត៕




ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ច្រើនសន្លឹក ក្នុងពិធីលាភាពនៅលីវ ពីតួឯកស្រីរឿង “សត្រូវមិត្ត” និងគូស្នេហ៍សេដ្ឋីស្រុក ថៃ
ចុចអាន៖តារាថៃ ប្រុស-ស្រី ៥ គូ អ្នកគាំទ្រចង់ឲ្យស្រលាញ់គ្នាក្រៅឆាក ក្រោយបង្ហាញភាពស្និទ្ធស្នាលខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


