ជីវិតកម្សាន្ដ
J-Hope សមាជិក BTS នឹងសម្តែងក្នុងកម្មវិធីចុងឆ្នាំឲ្យទូរទស្សន៍ ABC
ទីភ្នាក់ងារកម្សាន្ត Big Hit Music បាននិយាយកាលពីថ្ងៃសុក្រថា J-Hope នៃសមាជិក BTS នឹងសម្តែងនៅក្នុងកម្មវិធី “Dick Clark’s New Year’s Rockin’ Eve” ដែលជាកម្មវិធីពិសេសប្រចាំឆ្នាំរបស់ទូរទស្សន៍ ABC TV ។

យោងទៅតាមទីភ្នាក់ងារនេះបាននិយាយនៅលើ Twitter របស់ BTS ថា J-Hope នឹងច្រៀង ៣ បទនៅក្នុងកម្មវិធីនេះ ហើយបទចម្រៀងទោលរបស់លោកទាំងនោះរួមមាន Equal Sign ក្នុងអាល់ប៊ុម “Jack in the Box” និងបទ “Chicken Noodle Soup” ដែលសហការណ៍គ្នាជាមួយតារាចម្រៀង Becky G ខណៈបទចុងក្រោយគឺ Holiday Remix របស់ BTS ក្នុងអាល់ប៊ុម “Butter” ដោយលោកត្រៀមសម្តែងនៅលើឆាកក្នុងទីក្រុង New York នៅថ្ងៃទី ៣១ ខែធ្នូ ។

យ៉ាណាមិញ នេះមិនមែនជាលើកទីមួយទេដែល J-Hope សម្តែងនៅលើឆាកអន្តរជាតិ ដោយកាលពីខែកក្កដា សមាជិក BTS រូបនេះបានទម្លាក់អាល់ប៊ុមទោលដំបូងរបស់លោក “Jack in the Box” ហើយបានឡើងសម្តែងនៅលើឆាកសំខាន់ៗនៃពិធីបុណ្យតន្ត្រី Lollapalooza នៅទីក្រុង Chicago ផងដែរ ៕
ប្រែសម្រួល ៖ នាងតូច
ចុចអាន ៖ Taeyeon មេក្រុម SNSD ជាប់ឈ្មោះលើបញ្ជី ‘The Best K-Pop ‘ក្នុងទស្សនាវដ្តី TIME
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


