ជីវិតកម្សាន្ដ
ផលិតកម្ម HYBE ហៅ BTS និង BLACKPINK ថាជាក្រុមចម្រៀងកំពូលរបស់ពិភពលោក
លោក Bang Si Hyuk ប្រធានផលិតកម្ម HYBE បានបង្ហាញខ្លួននៅក្នុងវេទិកា Gwanhun ដើម្បីពិភាក្សាអំពីផែនការរបស់ក្រុមហ៊ុនក្នុងការពង្រីក K-Pop ទូទាំងពិភពលោក នៅក្នុងនោះគាត់បានលើកឡើងពី BTS និង BLACKPINK ជាក្រុមចម្រៀងកំពូល ។

ប្រធានផលិតកម្ម បាននិយាយដោយសំដៅលើក្រុមទាំងពីរថា “គ្មានការបដិសេធថា K-Pop គឺជានិន្នាការសកលទេ ដែល BTS គឺជាក្រុមចម្រៀងប្រុសកំពូល ហើយ BLACKPINK គឺជាក្រុមចម្រៀងស្រីកំពូល”។ បន្ទាប់ពីលោកនិយាយឈ្មោះក្រុម BLACKPINK នៅក្នុងសុន្ទរកថាភ្លាមៗអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលសមាជិកទាំង ៤ នាក់មិនមែនមកពីផលិតកម្ម HYBE ។

ទោះជាយ៉ាងណាក៏ដោយ វាហាក់បីដូចជាផលិតកម្ម HYBE ក៏ត្រូវតែទទួលស្គាល់ឥទ្ធិពលនិងជំហររបស់ BLACK PINK ទូទាំងពិភពលោកផងដែរ។ ជាមួយគ្នានេះលោក Bang Si Hyuk បានបន្តនិយាយអំពីសារៈសំខាន់នៃ K-Pop ថា “K-Pop ដែលជាផ្នែកមួយដ៏សំខាន់ទាំងផ្នែកវប្បធម៌ និងឧស្សាហកម្ម ផ្តល់ភាពរឹងមាំដល់ប្រទេសកូរ៉េ។ K-Pop គឺជាកាតាលីករដែលរួមចំណែកដល់ការអភិវឌ្ឍន៍ នៃឧស្សាហកម្មផ្សេងៗទៀត ។

យ៉ាងណាមិញ នៅពេលនេះផលិតកម្ម HYBE កំពុងគ្រប់គ្រងនិងផ្តោតលើក្រុមតារាផ្សេងទៀត BTS ដូចជា TXT, New Jeans, LE SSERAFIM ជាមួយនឹងក្តីសង្ឃឹមនៃការឈានទៅដល់ទូទាំងពិភពលោក៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖Cha Joo Young លាតត្រដាងការពិតនៃឈុតឆាកស្រាតននលគកក្នុងរឿង “The Glory”
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន
វេបសាយ ថៃ ចុះផ្សាយពីម្ហូបអាហារនៅស៊ីហ្គេមរបស់កម្ពុជាថា មានច្រើនមុខរាប់មិនអស់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ធ្លាយវីដេអូស្និទ្ធស្នាលរវាង Pinky និង Tui ក្រោយល្បីថារស់នៅក្រោមដំបូលតែមួយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
ម្ដាយ Matt បង្ហោះសារវែងអន្លាយលើកទឹកចិត្តកូនស្រី ក្រោយបែកបាក់ជាមួយ Songkran
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
Matt ទម្លាយថា នាងបែកគ្នាជាមួយមិត្តប្រុសយូរហើយ និងគ្មានជនទីបីពាក់ព័ន្ធ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ប្អូនប្រុសរបស់លោក ស៊ន តារា អះអាងថា នឹងព្យាយាមពន្យល់បងប្រុសឲ្យចាកចេញពីក្រុមឧទ្ទាមក្បត់ជាតិ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ក្រុមហ៊ុន ប៊ូ យ៉ុង ផ្ដល់ជំនួយរថយន្តក្រុង ១ ០០០ គ្រឿងដល់កម្ពុជា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
កូនស្រីជាទូតសុឆន្ទៈឱ្យប្រេន CELINE ទាំងមូល តែម្ដាយ Lisa ប្រើការបូបតម្លៃថោកៗ
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
សម្ដេចតេជោ ហ៊ុន សែន ៖ បើសិនជាខ្ញុំមិនរឹងទេ ឃួង ស្រេង អត់បានចូលអាណត្តិទី ២ទេ