Connect with us

ជីវិតកម្សាន្ដ

មកស្គាល់ពានរង្វាន់សក្ដានុពលរបស់ វណ្ណដា ដែលទទួលបានពីក្រៅប្រទេសទាំង ៨

បានផុស

នៅ

ប្រាកដ​ណាស់ លោក ម៉ាន់ វណ្ណដា ឬ វណ្ណដា ត្រូវ​គេ​ចាត់​ទុក​ថា​ជា​តារា​ចម្រៀង​រ៉េប​វ័យក្មេង​ដំបូង​គេ ដែល​បច្ចុប្បន្ន​កំពុង​សាង​បាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ និង​ប្រជាប្រិយ​ភាព​ខ្លាំង ទាំង​ទីផ្សារ​ក្នុង និង​ក្រៅ​ស្រុក ពិសេស​លើ​មិត្តៗ​យុវវ័យ​តែម្ដង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ ស្រប​ពេល​ទីផ្សារ​សិល្បៈ​របស់​លោក​កំពុង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​មហាជន និង​មិត្តៗ​យុវវ័យ​នេះ​ដែរ តារា​ចម្រៀង​រ៉េប លោក វណ្ណដា ក៏​ស្រាប់តែ​មាន​ការ​ទម្លាយ​ដំណឹង​ដ៏​ភ្ញាក់ផ្អើល​មួយ​ដែល​ទស្សនិកជន​ពុំ​ធ្លាប់​ដឹង​ពីមុន​មក​នោះ គឺ ពានរង្វាន់​សក្ដានុពល​របស់ វណ្ណដា ដែល​ទទួល​បាន​ពី​ក្រៅ​ប្រទេស​ទាំង ៨ ខណៈ​កន្លង​មក សាមីខ្លួន​មិន​ធ្លាប់​ដែល​បង្ហាញ​នោះ​ឡើយ។

នៅ​លើ​ផេក​ឈ្មោះ​«VannDa-​វណ្ណដា Supporters» បាន​ទម្លាយ​ដោយ​បញ្ជាក់​ថា «​ឆ្លើយតប​ទៅកាន់​អ្នក​សួរ​រក​ពាន​របស់ វណ្ណដា មក​ស្គាល់​ពី​ពានរង្វាន់​សក្ដានុពល​របស់ វណ្ណដា ដែល​ទទួល​បាន​ពី​ក្រៅ​ប្រទេស​ទាំង ៨»។

សម្រាប់​ពានរង្វាន់​ដែល វណ្ណដា ទទួល​បាន​ពី​ក្រៅ​ប្រទេស​ទាំង ៨ នោះ​រួមមាន ៖

១ .VANNDA Ranked #6 Aisan Hip-hop Art ist in Top50 By Lifted Asia

២.December 2021 Cover Artist for Lifted Asia

៣.Time To Rise Named Song Of The Yea r On Lifted Asia

៤.Time To Rise’ awarded Marketing Cam paign of the Year 2022

៥.Time To Rise Made it to 100 apple mu sic’s editorial Team Top 100 Song of the Year.

៦.Album of the year in Asia

៧.Lifted Asian Flow Award(Announce On Stage )

៨.Khmer Blood ( VannDa ) Best song of the album Skull2 HiphopDx Asia (នៅ​មាន​ទៀត​…)។

ប្រភព​ខាងលើ​បញ្ជាក់​បន្ថែម​ថា ពានរង្វាន់​ទាំងនេះ​ជា​ពានរង្វាន់​ដែល​ទទួល​បាន​ពី​ក្រៅ​ប្រទេស មិនមែន​ក្នុង​ប្រទេស​ទេ។

សូម​ជម្រាប​ថា វណ្ណដា ក៏​ជា​តារា​ចម្រៀង​ខ្មែរ​មួយ​រូប​បាន​ធ្វើ​ឲ្យ​ប្រទេស​ជិតខាង​ជាច្រើន​ស្គាល់​ពី​តម្លៃ​សិល្បៈ​នៅ​កម្ពុជា ព្រោះ​លោក​តែង​នាំ​យក​វប្បធម៌​អរិយធម៌​ខ្មែរ​ទៅ​បង្ហាញ​នៅ​លើ​ឆាក​អន្តរជាតិ​ឲ្យ​ពិភពលោក​បាន​ដឹង និង​ទទួល​ស្គាល់៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម