ជីវិតកម្សាន្ដ
ផលិតកម្ម SM ច្រានចោលព័ត៌មានថា មិត្តស្រី SeHun សមាជិក EXO មានផ្ទៃពោះ
ផលិតកម្ម SM Entertainment បានចេញមកបដិសេធពាក្យចចាមអារ៉ាមថា សង្សាររបស់ SeHun សមាជិក EXO មានផ្ទៃពោះមុនពេលរៀបការ រួមទាំងនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់ចំពោះអ្នកដែលចែកចាយព័ត៌មានមិនពិត ណាមួយ។

នៅរសៀលថ្ងៃទី ២៧ នេះខាងផលិតកម្ម SM Entertainment បានប្រាប់ MBN Star ឲ្យដឹងថា”ពាក្យចចាមអា រ៉ាមអំពី Sehunសមាជិក EXO ដែលត្រូវបានផ្សព្វផ្សាយតាមអ៊ីនធឺណិតគឺគ្មានមូលដ្ឋានច្បាស់លាស់ និងមិនមែនជាការពិត ហើយវាគឺជាអំពើឧក្រិដ្ឋកម្មជាក់ស្តែងក្នុងការចែកចាយខ្លឹមសារអាក្រក់ដែលខុសពីការពិត” ។
ខាងផលិតកម្មបានបន្តទៀតថា “បច្ចុប្បន្នយើងកំពុងតាមដានស្ថានភាពដែលការបង្ហោះត្រូវបានលុប ប៉ុន្តែយើងកំពុងតាមដានការបង្ហោះដើម និងអ្នកផ្សព្វផ្សាយពាក្យចចាមអារ៉ាម ហើយយើងនឹងចាត់វិធានការផ្លូវច្បាប់យ៉ាងខ្លាំង”។

ទន្ទឹមនឹងនោះ មុនចេញសេក្តីប្រកាសនេះ នៅលើគេហទំព័រសហគមន៍អនឡាញមានអត្ថបទមួយ ត្រូវបានបង្ហោះឡើង ធ្វើឲ្យមានការសង្ស័យថាមិត្តស្រីរបស់ Sehun សមាជិកក្រុម EXO មានមានផ្ទៃពោះមុនពេលរៀបការ តែទោះយ៉ាង ណាមកទល់ពេលនេះអត្ថបទមួយនេះត្រូវបានលុបចោលពីអ៊ីនធឺណិត ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖ទម្លាយតម្លៃឈុត ដែល Jisoo ស្លៀកក្នុង Teaser អាល់ប៊ុមទោលរបស់នាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


