ជីវិតកម្សាន្ដ
ហេតុផល ៦ យ៉ាង ដែល IU ជាតារាចម្រៀងស្រីមានឥទ្ធិពលបំផុតនៅកូរ៉េខាងត្បូង
IU ឬ Lee Ji eun គឺជាតារាចម្រៀង អ្នកនិពន្ធបទចម្រៀង ផលិតករ និងជាតារាសម្តែងរបស់កូរ៉េខាងត្បូង ដែលកំពុងមានឥទ្ធិពលខ្លាំងបំផុតនាឆ្នាំ២០២៣នេះ។ យ៉ាងណាមិញ ទម្រាំតារាស្រីកូរ៉េរូបនេះឈានដល់ដំណាក់កាលនេះ នាងបានឆ្លងកាត់ការលំបាកជាច្រើន ទាំងការប្រលងចម្រៀងរាប់ភ្លេច តែមិនទទួលបានលទ្ធផល និងត្រូវគេមើលរំលងព្រោះគិតថានាងគ្មានសមត្ថភាព។

ទោះយ៉ាងណា ដោយសារតែតែការខិតខំប្រឹងប្រែងរបស់ IU ទើបធ្វើឲ្យនាងក្លាយជាតារាស្រីមានអ្នកគាំទ្រច្រើនលើសលប់ ស្របពេលដែលប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េ Money Today បានបញ្ចាក់ថា ទ្រព្យសម្បត្តិរបស់ IU សរុបក្នុងឆ្នាំ២០២៣មានចំនួន ៥២.៧ ពាន់លានវ៉ុនតែម្នាក់ឯង (៤១.៤ លានដុល្លារ) ពីអចលនទ្រព្យ ខណៈទ្រព្យសម្បត្តិសុទ្ធប៉ាន់ស្មានមានចាប់ពី ៤០ លានដុល្លារដល់ ៤៥ លានដុល្លារ ។
ដូច្នេះមានហេតុផលអ្វីខ្លះ ដែលធ្វើឲ្យ IU ក្លាយជាតារាមានឥទ្ធិពលបំផុតនៅកូរ៉េខាងត្បូង។
១ ច្រៀងបានល្អនិងអាចលេងហ្គីតា ប្រទេសកូរ៉េខាងត្បូងមានការប្រកួតប្រជែងខ្ពស់ក្នុងការក្លាយជាតារា។ មនុស្សជំនាន់ថ្មីកំពុងប្រជែងយកតំណែងជាមនុស្សនៅលើអេក្រង់។ បើមានតែរូបរាង និងសម្រស់ស្អាត ច្បាស់ជាមិនធ្វើឲ្យអ្នកស្ថិតក្នុងវិស័យនេះយូរអង្វែងឡើយ។ ប៉ុន្តែប្រហែលជាមិនចម្លែកទេសម្រាប់ IU ព្រោះក្រៅពីរូបរាងដ៏គួរឲ្យស្រលាញ់របស់នាងក៏ជាតារាពេញចិត្តអ្នកគាំទ្រ។ នាងក៏ជាអ្នកចម្រៀងដែលមានទេពកោសល្យខ្លាំង សំលេងច្បាស់ ធំទូលាយអាចឲ្យនាងច្រៀងបានច្រើនប្រភេទ មិនថាជាសម្លេងស្រទន់ ភាពសោកសៅដ៏ក្រៀមក្រំឬថាមពលខ្លាំងនៃបទរបស់អាល់ប៊ុមភាគច្រើន។ បន្ថែមពីលើសំឡេងដ៏ខ្លាំង IU ក៏អាចលេងហ្គីតា ព្យាណូ និងស្គរផងដែរ។ នេះបានធ្វើឲ្យការអភិវឌ្ឍតន្ត្រីរបស់នាងឈានទៅមុខជាលំដាប់។
២ ជាតារាសម្ដែងដ៏ល្អម្នាក់ បន្ថែមពីលើផ្លូវនៃការក្លាយជាសិល្បករ។ នាងក៏ពូកែខាងសម្ដែងមួយរូបផងដែរ IU សម្តែងក្នុងរឿងភាគដំបូងរបស់នាង “Dream High” ក្នុងឆ្នាំ ២០១១ បន្ទាប់មកគឺរឿង “The Producers” ប៉ុន្តែរឿងដែលធ្វើឲ្យនាងល្បីល្បាញខ្លាំង “Moon Lovers” រួមជាមួយតារាសម្ដែង Lee Joon-gi ដែលល្បីពេញប្រទេស ក្លាយជាដៃគូដែលអ្នកគាំទ្រចង់ក្លាយជាគូស្នេហ៍ពិត ហើយចុងក្រោយជាមួយនឹងតួស្រីដែលដូចថៅកែស្រីក្នុងរឿង “Hotel Del Luna” ជាមួយនឹងជំនាញសម្ដែងដ៏ស្មុគស្មាញមួយកម្រិតទៀត រួមជាមួយនឹងម៉ូដសំលៀកបំពាក់ក្នុងរឿង។
៣ ត្រូវបានស្រឡាញ់ដោយក្រុម បើចង់ដឹងថាអ្នកសិល្បៈដែលខ្លួនចូលចិត្តមានចរិតល្អឬអត់នោះ មើលបុគ្គលិកដែលធ្វើការជាមួយគ្នា។ ដោយសារតែក្រុម IU បានរួមរស់ជាមួយគ្នាយូរមកហើយ មិនថាជាអ្នកគ្រប់គ្រងផ្ទាល់ខ្លួនដូចជា “Bae Jong Han” ដែលគ្រប់គ្រង IU ជាង ១២ ឆ្នាំ ឬអង្គរក្សផ្ទាល់ខ្លួនដូចជា “Mr. Park” តាំងពីឆ្នាំ ២០១២ រួមទាំងសមាជិកក្រុមផ្សេងទៀត។ នាងមើលថែពួកគេដូចជាសមាជិកគ្រួសារ ហើយនៅពេលដែល IU ផ្លាស់ប្តូរពីផលិតកម្ម Kakao M ទៅ EDAM Entertainment តារាចម្រៀងរូបនេះក៏មិនស្ទាក់ស្ទើរក្នុងការនាំក្រុមរបស់នាងទៅតាមដែរ។

៤ មានការតស៊ូនិងភាពអត់ធ្មត់ខ្លាំង IU មិនមែនមកពីគ្រួសារធូរធារឡើយ នាងមានជីវភាពលំបាកខ្លាំង ហើយត្រូវរស់នៅជាមួយជីដូនក្នុងបន្ទប់តូចមួយតូចចង្អៀត ពោរពេញដោយសត្វកន្លាត ដោយសារបញ្ហាបំណុលគ្រួសារ។ ពេលនោះវាប្រៀបដូចជាជំរុញឲ្យនាងបន្តក្តីសុបិនឲ្យបានជោគជ័យ ។ ទោះបីជាផ្លូវតារាត្រូវឆ្លងកាត់ការប្រឡងចំនួន ២០ដងក៏ដោយ ក៏នាងមិនបោះបង់ដែរ។ នាងចេញបទដំបូង “Lost Child” ប៉ុន្តែមិនសូវពេញនិយមដូចបទ“Good Day” ក្នុងឆ្នាំ ២០១១ ដែលល្បីដូចជាកាំជ្រួចក្នុងពេលមួយយប់ទេ។ ហើយនោះគឺជាសញ្ញាដំបូង ដែលហៀបនឹងក្លាយជាបុគ្គលដែលមានអំណាចបំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូង។
៥ ពានរង្វាន់អ្នកនិពន្ធល្អបំផុត តារាចម្រៀងក្នុងវិស័យ K-pop ច្រើនតែមានផលិតករតន្ត្រី និងអ្នកនិពន្ធបទចម្រៀងសម្រាប់ពួកគេ។ មានក្រុមតិចតួចណាស់ ហើយមានតែពីរបីនាក់ប៉ុណ្ណោះដែលបង្កើតបទភ្លេងផ្ទាល់ខ្លួន ហើយក្រុមមួយក្នុងចំណោមពួកគេគឺ IU។ IU និពន្ធ ឬសហការនិពន្ធបទចម្រៀងទាំងអស់ដោយខ្លួននាងផ្ទាល់។ ដូច្នេះហើយរាល់បទចម្រៀងគឺពោរពេញទៅដោយមនោសញ្ចេតនាទាក់ទាញអ្នកស្តាប់យ៉ាងច្រើន។ អ្នកគាំទ្រនិយាយជាឯកច្ឆ័ន្ទថា រាល់បទចម្រៀងរបស់នាងជួយព្យាបាលថ្ងៃនឿយហត់និងជួយសម្រាលទុក្ខសោក។ បទចម្រៀងរបស់នាងជារឿយៗឆ្លុះបញ្ចាំងពីគ្រាលំបាកក្នុងជីវិតដែល IU ខ្លួនឯងតែងតែយល់ និងធ្លាប់ឆ្លងកាត់។ ដូច្នេះហើយបទចម្រៀងរបស់នាងទាក់ទាញចិត្តមនុស្សខ្លាំងជាងគេ។ នោះហើយជាមូលហេតុដែល IU ឈ្នះពានរង្វាន់អ្នកនិពន្ធល្អបំផុតប្រចាំឆ្នាំនៅឯ Melon Music Awards ។
៦ តែងតែជួយសង្គម IU តែងតែជាពលរដ្ឋដ៏ស្វាហាប់ និងសុចរិតម្នាក់។ នាងបានទទួលងារជាអ្នកជាប់ពន្ធល្អបំផុតពីរដ្ឋាភិបាលជារៀងរាល់ឆ្នាំ។ សំខាន់ជាងនេះទៅទៀត ជាមួយនឹងកុមារភាពដ៏លំបាក ពេលនាងទទួលបានជោគជ័យ នាងបានជួយសង្គមផងដែរ មិនថាជាការបរិច្ចាគថវិកាដល់មូលនិធិ Green Umbrella Children’s Foundation អស់រយៈពេលជាច្រើនឆ្នាំ រួមទាំងការជួយបរិច្ចាកថវិកាក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ រហូតមកដល់សព្វថ្ងៃនេះ អ្នកណាដែលតាមដាន Palette របស់ IU នឹងឃើញថា នៅពេលបញ្ចប់កម្មវិធី នាងក៏លះបង់ដើម្បីស្វែងរកកុមារដែលបាត់ខ្លួនដែរ ឬសូម្បីតែការនាំយកតន្ត្រីករដែលកំពុងតស៊ូដើម្បីក្តីសុបិនរបស់ពួកគេដើម្បីសម្តែង “ឈ្មោះជាទីស្រឡាញ់” រួមគ្នានៅក្នុងកម្មវិធី MMA Awards 2017 ដើម្បីផ្តល់ពន្លឺដល់គ្រប់សម្លេងដែលមិនទាន់មានឱកាសបានស្តាប់៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ផលិតកម្ម SM ច្រានចោលព័ត៌មានថា មិត្តស្រី SeHun សមាជិក EXO មានផ្ទៃពោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


