ជីវិតកម្សាន្ដ
បទចម្រៀងទោលដំបូង “LALISA” ទាក់ចិត្តអ្នកទស្សនាដល់ទៅ ៦០០ លានដងត្រឹមពេល ៥៧៣ ថ្ងៃ
គិតត្រឹមថ្ងៃទី ០៧ ខែមេសា (KSTពេលវេលានៅកូរ៉េ) វីដេអូចម្រៀងទោលដំបូងរបស់នាង “LALISA” មានអ្នកចូលមើលលើសពី ៦០០លានដងនៅលើ YouTube ដែលធ្វើឲ្យវាក្លាយជាវីដេអូតន្ត្រីលឿនបំផុត ដោយសិល្បករទោល K-pop។

យ៉ាងណាមិញ កាលពីមុន Lisa ទទួលបានពិន្ទុ ៦០០ លានជាមួយនឹងវីដេអូសម្តែងរបស់នាងក្នុងបទចម្រៀង “MONEY” ប៉ុន្តែ “LALISA” គឺជាវីដេអូចម្រៀងផ្លូវការដំបូងរបស់នាង ដែលឈានដល់ដំណាក់កាលនោះ។ ហើយវាក៏ចាត់ទុកថាជាបទដែលសមាជិកក្រុមចម្រៀង BLACKPINK ទទួលបានជោគជ័យខ្លាំងហួសពីការរំពឹងទុកផងដែរ។

LALISA ក៏បានទាក់ទាញអ្នកគាំទ្រទូទាំងពិភពលោកឲ្យចូលទស្សនាមិនជិនណាយ ដោយសារតែកាយវិការដ៏រស់រវើករបស់ Lisa នៅក្នុង MV ដែលនាងសម្ដែង។ ជាពិសេសនេះជាសមិទ្ធផលដ៏ល្អមួយសម្រាប់នាងនិងក្រុមទាំងមូលដែលត្រូវបានគេចាត់ទុកថា ជាតារាលំដាប់ពិភពលោកនាបច្ចុប្បន្ននេះមិនខុសនោះទេ។
សូមបញ្ជាក់ដែរថា Lisa បានចេញវីដេអូចម្រៀង “LALISA” នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២១ វេលាម៉ោង ១:០០ PM (KST ម៉ោងនៅកូរ៉េ) ។ នេះមានន័យថាបទចម្រៀងដ៏វិសេសនេះ ប្រើពេលត្រឹមតែ ៥៧៣ ថ្ងៃប៉ុណ្ណោះដើម្បីទទួលបានការចូលមើល ៦០០ លានដង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖BLACKPINK នឹងបញ្ចេញ MV ពិសេសជាមួយវីដេអូហ្គេមផ្ទាល់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


