ជីវិតកម្សាន្ដ
J-Hope សមាជិក BTS នឹងចាប់ផ្តើមចូលបម្រើយោធានៅថ្ងៃនេះ
យោងទៅតាមការចុះផ្សាយពីប្រភពព័ត៌មាននៅក្នុងឧស្សាហកម្មតន្ត្រីបានឲ្យដឹងថា J-Hope នៃក្រុមចម្រៀង K-pop BTS នឹងចូលបម្រើយោធានៅថ្ងៃអង្គារ ដើម្បីក្លាយជាសមាជិកទីពីរក្រោយ Jin ។

នៅថ្ងៃទី ១៨ នេះ J-Hope នឹងចូលទៅក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនជ្រើសរើសទាហាននៅ Gangwon-do ទទួលការបណ្តុះបណ្តាលយោធាជាមូលដ្ឋានរយៈពេល ៥ សប្តាហ៍ ហើយបន្ទាប់មកត្រូវបានចាត់ឱ្យទៅអង្គភាពរបស់លោក។ ក្រោយមកគាត់នឹងបំពេញកាតព្វកិច្ចយោធារបស់លោក ជាទាហានកាតព្វកិច្ចសកម្ម ។

ទោះជាយ៉ាងណាក៏ដោយ ភ្នាក់ងាររបស់ផលិកម្ម BigHit Music មិនបានបង្ហាញពីកាលបរិច្ឆេទ និង ទីកន្លែងនៃការចុះឈ្មោះចូលបម្រើការងាររបស់ J-Hope នោះទេ។ ជាមួយគ្នានោះ J-Hope ក៏បានបង្ហោះរូបភាពកាត់សក់ខ្លីនៅលើវេទិកាសហគមន៍អ្នកគាំទ្រ Weverse របស់ Hybe ដើម្បីចែករំលែកជាមួយអ្នកគាំទ្រនូវសារមួយនិងរូបថតរបស់លោកដែលបង្ហាញថា “ខ្ញុំស្រលាញ់អ្នកទាំងអស់គ្នា។ ARMY ខ្ញុំនឹងត្រលប់មកវិញដោយសុវត្ថិភាព” ។

យ៉ាងណាមិញ កាលពីខែធ្នូឆ្នាំមុន Jin ជាសមាជិកដែលអាយុច្រើនជាងគេបានចុះឈ្មោះចូលបម្រើ យោធាចូលបម្រើយោធារក្នុងរយៈពេល ៤ ខែ J-Hope ក្លាយជាសមាជិក BTS ទីពីរត្រូវចុះឈ្មោះ បម្រើយោធា៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖អ្នកលេងអ៊ីនធឺណិតកូរ៉េ រិះគន់ឈុតស្រើបស្រាលរបស់ HyunA ពេលសម្ដែងនៅថៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


