ជីវិតកម្សាន្ដ
ហ៊ុយ យ៉ាឡេង សន្យាប្រឹងឲ្យអស់លទ្ធភាព ដើម្បីការពារថែរក្សាលើកតម្កើងសិល្បៈ ទៅកាន់ពិភពលោក
ផលិតករភាពយន្តខ្មែរលោក ហ៊ុយ យ៉ាឡេង ថ្វីត្បិតកន្លងទៅត្រូវខាតបង់អស់ទ្រព្យពីខ្លួនក្នុងការផលិតរឿងក៏ពិតមែន ប៉ុន្តែលោកនៅរក្សាជំហរ និងឆន្ទៈ សម្រាប់លើកស្ទួយវិស័យសិល្បៈរបស់ខ្មែរ ដើម្បីផ្សព្វផ្សាយទៅកាន់ពិភពលោក។

ជាឆន្ទៈរបស់លោក ហ៊ុយ យ៉ាឡេង ក៏បានធ្វើការសន្យា ដោយខិតខំប្រឹងឲ្យអស់ពីលទ្ធភាព ដើម្បីចូលរួមការពារថែរក្សាលើកតម្កើងសិល្បៈទៅកាន់ពិភពលោក។ លោក ហ៊ុយ យ៉ាឡេង បាននិយាយថា ឲ្យតែឮពាក្យថា កូនខ្មែរមិនគួររំលង ខ្ញុំតែងតែមិនរំលង ព្រោះខ្ញុំជាកូនខ្មែរ។ លោកភ្ជាប់ថា “ទេពហត្ថាភាពយន្តឯកសារមួយដែលនិយាយពីប្រវត្តិរបាំខ្មែរ មើលរឿងនេះបើអ្នកជាខ្មែរ អ្នកនឹងឃើញព្រលឹងដូនតានៅនឹងមុខអ្នក”។

លោកបន្តថា ដូនតាយើងពូកែរកអ្វីថ្លែងពុំបាន គ្រាន់តែយើងថែកេរ្តិ៍ដូនតាក៏មិនបានគង់អស់ដែរ បាត់បង់ច្រើនណាស់ ដោយសារសង្គ្រាមផង មើលភាពយន្តនេះអ្នកនឹងបានយល់ ដូនតាយើងបានបង្កើតសិល្បៈផ្សារភ្ជាប់នឹងធម្មជាតិ និងជីវិត ដែលមើលទៅរស់រវើក។ ហ៊ុយ យ៉ាឡេង លើកឡើងថា ក្នុងនាមជាកូនចៅខ្មែរ ខ្ញុំសន្យាថាប្រឹងឲ្យអស់លទ្ធភាព ដើម្បីការពារ ថែរក្សា លើកតម្កើងសិល្បៈយើងទៅកាន់ពិភពលោក។

ផលិតករលោក ហ៊ុយ យ៉ាឡេង និយាយបន្ថែមថា សូមអរគុណដល់ព្រះម៉ែ”បុផ្ផាទេវី” ដែលតស៊ូថែរក្សាសិល្បៈរបាំ សូមឧទ្ទិសបួងសួង សូមគុណបារមីព្រះម៉ែ ជួយថែរបាំខ្មែរឲ្យនៅឋិតថេរជាអមត និងអរគុណរោងភាពយន្តដែលនៅបន្តចាក់ភាពយន្តនេះ ទោះកូនខ្មែរមិនសូវគាំទ្រភាពយន្តនេះក៏ដោយ អ្នកមិនទាន់មើលគួរទៅមើល ពិសេសអ្នកសិល្បៈទាំងអស់គ្នា៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


