ជីវិតកម្សាន្ដ
តារាល្បីលំដាប់ពិភពលោក ៥ ដួង ធ្លាប់ត្រូវអ្នកគាំទ្រប្ដឹង
ជាទូទៅអ្នកគាំទ្រតែងតែផ្ដល់ជាកាដូឬលើកទឹកចិត្តនិមិត្តរូបរបស់ខ្លួនព្រោះការស្រលាញ់ចូលចិត្ត ចំណែកអ្នកគាំទ្រតារាល្បីទាំង ៥ ដួងនេះបែរជាប្ដឹងគាត់ទាមទារប្រាក់សំណងទៅវិញ ។ មកដឹងពីមូលហេតុដែលតារាល្បីលំដាប់ពិភពលោក ៥ ដួងត្រូវអ្នកគាំទ្រប្ដឹង ៖
១. Justin Bieber
កាលពីឆ្នាំ ២០១០ Justin ត្រូវ Stacey Bettes ប្ដឹងទារសំណង ៩.២៣ លានដុល្លារដោយសារពេលនោះនាងបាននាំកូនស្រីទៅការប្រគំតន្ត្រីរបស់ Justin Bieber ហើយបែកក្រដាសត្រចៀកបណ្ដាលមកពីអ្នកគាំទ្រផ្សេងៗស្រែកខ្លាំងពេក ប៉ុន្តែរឿងក្ដីត្រូវបានរំសាយវិញព្រោះ Stacey មិនមានមេធាវីការពារក្ដី ។

២. Snoop Dogg
ត្រឡប់ទៅកាន់ឆ្នាំ ២០០៦ វិញលោក Richard Monroe Jr បានរងរបួសធ្ងន់ពេលសន្តិសុខម្នាក់ព្យាយាមផ្ដួលគាត់ព្រោះ Richard ខំឡើងឆាកសម្ដែងរបស់ Snoop Dogg ទាំងបំពាន ។ គាត់ប្ដឹង Snoop ទាមទារសំណង ២២ លានដុល្លារប៉ុន្តែមិនបានសម្រេចឡើយហើយទទួលបានប្រាក់ ៤៤៩,៤០០ ដុល្លារប៉ុណ្ណោះពី Record Label ។

៣. Gwen Stefani
Gwen ត្រូវអ្នកគាំទ្រម្នាក់ឈ្មោះ Lisa Keri Stricklin ប្ដឹងកាលពីឆ្នាំ ២០១៧ ព្រោះមានការរត់ជាន់គ្នាក្នុងការប្រគំតន្ត្រីបណ្ដាលឲ្យនាងបាក់ជើង ។ Lisa ទាមទារសំណង ៧៥,០០០ ដុល្លារ ហើយអ្នកទាំងពីរក៏ដោះស្រាយគ្នាក្រៅតុលាការដោយធម៌ត្រជាក់ទៅ ។

៤. Steve Aoki
ក្នុងឆ្នាំ ២០១៥ នៅក្នុងកម្មវិធីសម្ដែងមួយ Steve បានបោះវត្ថុម្យ៉ាងឲ្យអ្នកគាំទ្របង្កជាការជាន់គ្នាទើបធ្វើឲ្យអ្នកគាំទ្រម្នាក់ឈ្មោះ Brittany Hickman បាក់ក ។ អ្នកទាំងពីរបានដោះស្រាយបញ្ហានេះនៅក្រៅប្រព័ន្ធតុលាការដូចគ្នា ។

៥. Lil Wayne

Lil Wayne ត្រូវបានអ្នកគាំទ្រម្នាក់ឈ្មោះ Alfred Marino ប្ដឹងក្នុងឆ្នាំ ២០១២ ព្រោះអង្គរក្សរបស់គាត់ធ្វើឲ្យ Alfred របួសពេលព្យាយាមសុំថតរូបសោះ យ៉ាងណាមិញមិនមាននរណាដឹងឡើយថាពួកគេបានដោះស្រាយរឿងក្ដីនេះឬអត់ ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ តារាអន្តរជាតិ ៥ រូបសារភាពថា ធ្លាប់គេងជាមួយមនុស្សលើសពី ២ នាក់ក្នុងពេលតែមួយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


